ផ្សារ​ទំនើប​ជីប​ ម៉ុង​បើក​ដំណើរ​ការ​ផ្សារទេសចរណ៍ ​”ភូមិខ្មែរ​អ្នក​ធ្វើ​ បឹង​ទន្លេ​សាប​”

ដោយៈ ម៉ាណា

ភ្នំពេញៈ លោកគុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធជាផ្លូវការផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប”។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអ្នកឧកញ៉ា ភាព ហៀក មាតាស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំក្រុមហ៊ុនជីប ម៉ុង រួមជាមួយនឹងបងប្អូនអាជីវករ ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ ដែររៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង សែនសុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប” ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ជីប ម៉ុង រីថែល បានបំផុសនូវរចនាបថបែបជនបទទេសភាពព្រៃលិចទឹក ចេញពីសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយការរៀបចំប្លង់ទីតាំង តូបលក់អាហារ រហូតដល់កន្លែងអង្គុយទទួលទានអាហារ គឺឆ្លុះបញ្ចាំងពីជីវភាពរស់នៅពិតៗរបស់ប្រជាសហគមន៍។

ការរួមបញ្ចូលគ្នារវាងរចនាបថជនបទ និងរចនាបថបែបទំនើបនេះបានធ្វើឱ្យអតិថិជន ភ្ញៀវទេសចរស្រូបយកបរិយាកាស និងទទួលបានអារម្មណ៍ស្និទ្ធស្នាល ហាក់បីដូចជាកំពុងធ្វើដំណើរកម្សាន្ត នៅតំបន់បឹងទន្លេសាបផ្ទាល់តែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here