ថ្នាក់ដឹកនាំ​ធុរកិច្ច​សំខាន់ៗ​ចែក​រំលែក​ស្លាក​សញ្ញា​ស្តង់ដា​ផលិតផល​ និង​ការ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​

ដោយៈ ចំណាន

   ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា បានចូលរួមសហការ និងសម្រ​បសម្រួល ក្នុងការរៀបចំវេទិកា ពិភាក្សាក្រោមប្រធានបទ“ហេ​តុអ្វីគួរប្រើស្លាកសញ្ញាស្ដង់ដារ លើសំបកវេចខ្ចប់ផលិតផល? ដែលជាវេទិកាសំខាន់មួយ ស្ថិតក្នុងចំណោមវេទិកាសំខាន់ៗជាច្រើនទៀត ដែលមាននៅក្នុងវេទិកាថ្នាក់ជាតិ ផេកថក (PackTalk Cambodia 2026)និងពិព័រណ៍អន្ដរជាតិស្ដីពី បច្ចេកវិទ្យាផលិត កែច្នៃអាហារ ភេសជ្ជៈ និងការវេចខ្ចប់នៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែកញ្ញា ឆ្នាំ២០២៦។

វេទិកាខាងលើនេះ មានការចូលរួមពីវាគ្មិនកិត្តិយសសំខាន់ៗ រួមមាន៖ លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកជំទាវឧកញ៉ា កែវ មុំ ស្ថាបនិកក្រុមហ៊ុននំស្រួយ លី លី លោក ជា ថារក្ស ប្រធាននាយកដ្ឋានវិញ្ញាបនបត្រកម្ម នៃវិទ្យាស្ថានស្ដង់ដារកម្ពុជា នៃក្រសួង ឧ.វ.ប.ន និងលោកស្រី លឹម ពិសី ស្ថាបនិក និងអគ្គនាយិកា ក្រុមហ៊ុន ComZone Asia Co., Ltd។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកាពិភាក្សានេះ មានគោលបំណងដើម្បីចែករំលែកបទពិសោ​ធន៍ និងលើកកម្ពស់ការយល់ដឹង អំពីការប្រើប្រាស់ស្លាកសញ្ញាស្ដង់ដារទៅលើផលិតផល និងសំបកវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល បង្កើតតម្លៃបន្ថែម ពង្រឹងម៉ាកយីហោ ជំរុញការវេចខ្ចប់ប្រកបដោយចីរភាព និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សាររបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម កម្ពុជា។

ផេកថក (PackTalk) គឺជាវេទិកាថ្នាក់ជាតិដ៏មានសារៈសំខាន់ ដែលផ្តោតជាចម្បង លើការអភិវឌ្ឍន៍វិស័យវេចខ្ចប់ ក្នុងគោលដៅលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម (SMEs)។

វេទិកានេះត្រូវបានរៀបចំឡើង ជាមួយគ្នានឹងពិព័រណ៍អន្ដរជាតិស្ដីពី បច្ចេកវិទ្យាផលិត កែច្នៃអាហារ ភេសជ្ជៈ និងការវេចខ្ចប់នៅកម្ពុជា ដើម្បីជំរុញការប្រើប្រាស់ ការវេចខ្ចប់ជាយុទ្ធសាស្រ្តទីផ្សារ ព្រមទាំងផ្តល់នូវសេវាប្រឹក្សាយោបល់ និងឱកាសពង្រីកបណ្តាញទំនាក់ទំនងធុរកិច្ចយ៉ាងទូលំទូលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here