ក្រសួង​បើក​វគ្គ​បណ្តុះបណ្តាល​លើ “ការ​គ្រប់​គ្រង​ដឹក​នាំ​ក្នុង​រដ្ឋបាល​សាធារណៈ​ និង​ការ​កសាង​ស្ថាប័ន​ក្នុង​បរិបទ​ឌីជីថល​”

ដោយ៖ ម៉ាណា

ភ្នំពេញៈ លោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងដឹកនាំក្នុងរដ្ឋបាលសាធារណៈ និងការកសាងស្ថាប័នក្នុងបរិបទឌីជីថល”។

កិច្ចប្រជុំនព មានការចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងសាធារណការ និងដឹកជញ្ជូន វាគ្មិនកិត្តិយសមកពីសាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រមទាំងសិក្ខាកាមសរុបប្រមាណ២០០រូប មកពីគ្រប់អង្គភាព រដ្ឋបាលកណ្តាលរបស់ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលនេះនឹងរៀបចំឡើង មានរយៈពេល២ថ្ងៃពេញ ដែលនឹងផ្តោតលើការចែករំលែក អំពីការគ្រប់គ្រងដឹកនាំក្នុងរដ្ឋបាលសាធារណៈ និងការកសាងស្ថាប័ន និងធនធានមនុស្សក្នុងបរិបទឌីជីថល ដែលមានគោលបំណងជាចម្បង ក្នុងការផ្តល់នូវចំណេះដឹង និងជំនាញបន្ថែម ទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ជូនដល់សិក្ខាកាមជាមន្រ្តីរាជការក្រសួង៕

LEAVE A REPLY

Please enter your comment!
Please enter your name here