ក្រសួងទេសចរណ៍កម្ពុជា និងខេត្តហឺណានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំជាន់ខ្ពស់​ខេតហតហឺណាន ប្រទេសចិន បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំ ដោយផ្តោតលើការជម្រុញអនុវត្តគម្រោង “ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហឺណាន – អាស៊ាន “គម្រោងវិថីសូត្រផ្លូវអាកាស”។

ភាគីទាំងពីរក៏បានឯកភាពបង្កើតក្រុមការងារ ដើម្បីអនុវត្តន៍ខ្លឹមសារកំណត់ហេតុ នៃកិច្ចប្រជុំខាងលើនេះ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ នៃប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤កន្លងមកនេះលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោកស៊ុន សូវកាង (H.E Sun Shougang) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិនស្តីពី ការជម្រុញកិច្ចប្រតិបត្តិការ រវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណានក្រោមស្មារតីនៃ “ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤” “ផែនការសកម្ម​ភាពនៃការកសាងសហគមន៍ វាសនារួមកម្ពុជា- ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨)” រវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា និងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here