តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលការព្រួយបារម្ភអំពីកំដៅនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានថយចុះ ដែលជំរុញឱ្យអ្នកវិនិយោគងាកទៅទិញទ្រព្យសកម្មផ្សេងទៀតដូចជាភាគហ៊ុនជាដើម។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ១,១៨%ដល់២២៩៨,៧៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១ភាគរយដល់២៣២២,៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៨នាទីព្រឹក។

លោក Daniel Ghali អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន TD Securities បានលើកឡើងថា“ហានិភ័យអំពីការវាយប្រហារសងសឹកគ្នានៅតំបន់មជ្ឈិមបូព៌ាត្រូវបានលុបបំបាត់ ដែលនាំឱ្យមានសកម្មភាពលក់មាសចេញវិញ។ប៉ុន្តែ សំណួរគឺថា តើការធ្លាក់ចុះនេះនឹងមានវិសាលភាពធំកម្រិតណា?” ។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៤៦ភាគរយប៉ុណ្ណោះនៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បាននិងកំពុងជួញដូរក្នុងរង្វង់១០៦,០៩ពិន្ទុ នៅថ្ងៃអង្គារនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៦៣ភាគរយដល់២៧,០២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៣២ភាគរយដល់៩១៤,២៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៥៧ភាគរយដល់១០០៣,០៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៩នាទីព្រឹកថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here