IMF និងWorld Bankបើកកិច្ចប្រជុំនិទាឃរដូវនៅសហរដ្ឋអាមេរិក

ដោយៈ ម៉ាលីណា

អាមេរិកៈ កិច្ចប្រជុំនិទាឃរដូវឆ្នាំ២០២៤ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃ ទី១៥-២០ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។

លោករ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនិទាឃរដូវ ដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ IMF និង WB ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មកពីធនាគារកណ្តាលនិងក្រសួងហិរញ្ញវត្ថុ វិស័យឯកជន និងអ្នកស្រាវជ្រាវ ដើម្បីពិភាក្សាអំពីទស្សនវិស័យសេដ្ឋកិច្ចតំបន់និងពិភពលោក បញ្ហាប្រឈម និងកំណត់ទិសដៅជំរុញកំណើនសេដ្ឋកិច្ចសកល។

សម្រាប់ឆ្នាំនេះ របៀបវារៈចម្បងៗ ដែលត្រូវបានលើកយកពិភាក្សារួមមាន៖ ការបន្តកាត់បន្ថយអត្រាអតិផរណាសកល បញ្ហាបំណុល ការផ្តល់ហិរញ្ញប្បទានសម្រាប់កត្តាអាកាសធាតុ បញ្ញាសិប្បនិម្មិត (AI) និងភូមិសាស្រ្តនយោបាយជាដើម។

នាឱកាសនោះដែរ លោករ័ត្ន សុវណ្ណនរៈ ក៏បានជួបពិភាក្សាទ្វេរភាគី ជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់ IMF ដើម្បីជម្រាបជូនពីវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរដែលរួមមាន ការសហការរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច និងសិក្ខាសាលានានា សម្រាប់ឆ្នាំ២០២៤ ព្រមទាំងជំនួយបច្ចេកទេសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here