ប្រាក់រៀលកម្ពុជាត្រូវបានដាក់បញ្ចូលក្នុងតារាងរូបិយប័ណ្ណនៅ ព្រលានយន្តហោះអន្តរជាតិHaneda

        ដោយៈ គង់ ម៉ាលីនណា

        ជប៉ុនៈ ប្រាក់រៀលកម្ពុជា ត្រូវបានដាក់បញ្ចូលនៅក្នុងតារាងជួញដូររូបិយប័ណ្ណ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុនTravelex នៅព្រលានយន្តហោះអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelexកាលពីសសប្តាហ៍មុន។

លោកគីមទី កោមលី អគ្គនាយកប្រតិបត្តិការធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីខាងលើនេះ។
យោងតាមផេកផ្លូវការបស់ធនាគារជាតិ នៃកម្ពុជាបានឲ្យដឹងថា ការដាក់ឱ្យមានការជួញដូរប្រាក់រៀល ជាលើកដំបូងនៅប្រទេសជប៉ុននេះ នឹងសម្រួលទេសចរជប៉ុន ដែលទៅទស្សនកិច្ចនៅប្រទេសកម្ពុជា អាចប្ដូរយកប្រាក់រៀលដោយងាយស្រួល ព្រមទាំងជួយជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនា ប្រទេសកម្ពុជាកាន់តែច្រើនជាងមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សំខាន់ជាងនេះទៀត ការដាក់បញ្ចូលប្រាក់រៀល នៅលើតារាងជួញដូរ នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដូចជា នៅទីក្រុងតូក្យូ ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀលអាចជួញដូរជាលក្ខណៈអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីកំណើន នៃជំនឿទុកចិត្ត និងការទទួលស្គាល់ប្រាក់រៀលកាន់តែទូលំទូលាយ ដែលនេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពប្រាក់រៀល ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។

នេះជាលើកទីពីរហើយ ដែលក្រុមហ៊ុន Travelex បានសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរ នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីបានដាក់បញ្ចូលនៅព្រលានយន្តហោះអន្តរជាតិChangi ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២៣។

នៅពេលខាងមុខ ធនាគារជាតិនៃកម្ពុជានឹងបន្តសហការជាមួយក្រុមហ៊ុន Travelex ដើម្បីដាក់ប្រាក់រៀលនៅលើតារាង  ជាច្រើនទៀតនៅលើពិភពលោក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here