ការស្ទង់មតិ: ការបញ្ចប់គោលនយោបាយសូន្យ-កូវីដ មិនបានជំរុញការវិនិយោគរបស់ក្រុមហ៊ុនអាល្លឺម៉ង់នៅក្នុងប្រទេសចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការស្ទង់មតិមួយបង្ហាញថា ការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការបោះបង់ចោលគោលនយោបាយសូន្យ-កូវីដ មិនបានជំរុញឱ្យមានការងើបឡើងវិញ នៃផែនការរបស់ក្រុមហ៊ុនអាល្លឺម៉ង់ក្នុងការវិនិយោគនៅប្រទេសចិននោះទេ។

បញ្ហានេះបណ្តាលមកពីការស្ទុះងើបឡើងវិញយឺត និងភាពតា​នតឹងភូមិសាស្ត្រនយោបាយ។
យោងតាមការស្ទង់មតិ ទៅលើក្រុមហ៊ុនចំនួន២៨៨ ដែលធ្វើឡើងកាលពីខែមុន ដោយសភាពាណិជ្ជកម្មអាល្លឺម៉ង់ (DIHK) នៅក្នុងប្រទេសចិនបានឱ្យដឹងថា ប្រហែល៥៥%នៃក្រុមហ៊ុនអាល្លឺម៉ង់គ្រោងវិនិយោគបន្ថែមទៀត ក្នុងរយៈពេលពីរឆ្នាំខាងមុខ។  នោះគឺលើសពី៥១ភាគរយ ដែលបានកត់ត្រាកាលពីឆ្នាំមុនបន្តិច ប៉ុន្តែស្ថិតក្រោមអត្រាជាង៧០ភាគរយ ក្នុងឆ្នាំ២០២០ និង២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការស្ទង់មតិនេះកើតឡើង ខណៈអឺរ៉ុបផ្លាស់ប្តូរវិធីសាស្រ្តចំពោះប្រទេសចិន ក្នុងគោលគោលបំណង កាត់បន្ថយភាពពឹងផ្អែកជាយុទ្ធសាស្ត្រ ទៅលើប្រទេសមហាអំណាច នៅតំបន់អាស៊ីមួយនេះ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងវិបត្តិថាមពលដែលកើតឡើង បានបង្ហាញពីគ្រោះថ្នាក់នៃការពឹងផ្អែកខ្លាំងពេក។

លោក Jens Hildebrandt ប្រធានក្រុមហ៊ុន DIHK China បានលើកឡើងថា “ភូមិសាស្ត្រនយោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើក្រុមហ៊ុន ដោយជំរុញឱ្យពួកគេជំរុញ ឱ្យមានមូលដ្ឋានីយកម្ម និងយុទ្ធសាស្រ្ត នៃការធ្វើពិពិធកម្មជាវិធានការគ្រប់គ្រងហានិភ័យ”។

លើសពីនេះទៀត ជិតមួយភាគប្រាំនៃក្រុមហ៊ុន ដែលត្រូវបានស្ទង់មតិបានផ្អាកអាជីវកម្ម ដែលបានគ្រោងទុកនៅក្នុងប្រទេសចិន ហើយបាន និងកំពុងធ្វើពិពិធកម្មការវិនិយោគ របស់ពួកគេចេញឆ្ងាយពីប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here