ក្រសួងពាណិជ្ជកម្មជូនដំណឹងពីការរៀបចំព្រឹត្តិការណ៍តាំងបង្ហាញម៉ូតគ្រឿងអលង្ការ និងសម្ភារលម្អរាងកាយឥណ្ឌាលើកទី១៧

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងអំពីការរៀបចំព្រឹត្តិ​ការណ៍តាំងបង្ហាញម៉ូតគ្រឿងអលង្ការ និងសម្ភារលម្អរាងកាយឥណ្ឌាលើកទី១៧ “ The 17th Indian Fashion Jewelry & Accessories Show (IFJAS)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ហ្រ្គីតធ័រណយដាឥណ្ឌា ទីក្រុងញូដេលី្ល ប្រទេសឥណ្ឌា។

យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក-លោកស្រីជាម្ចាស់ក្រុមហ៊ុន/សហគ្រាស អ្នកនាំចូល ពាណិជ្ជករ និងសាធារណជនទូទៅឲ្យបានជ្រាបថា ក្រុមប្រឹក្សាជំរុញការនាំចេញ វិស័យសិប្បកម្មឥណ្ឌា (The Export Promotion Council for Handicrafts – EPCH) នឹងរៀបចំព្រឹត្តិការណ៍តាំងបង្ហាញម៉ូតគ្រឿងអលង្ការ និងសម្ភារលម្អរាងកាយឥណ្ឌាលើកទី១៧ “ The 17th Indian Fashion Jewelry & Accessories Show (IFJAS)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ហ្រ្គីតធ័រណយដាឥណ្ឌា ទីក្រុងញូដេលី្ល ប្រទេសឥណ្ឌា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការនេះ នឹងផ្តល់ឱកាសដល់ពាណិជ្ជករ បានស្វែងយល់ពីសិល្បៈហត្ថកម្មដ៏ អស្ចារ្យបំផុតរបស់ឥណ្ឌា និងសិល្បៈដែលធ្វើឡើងដោយភាពល្អឥតខ្ចោះ ជាមួយនឹងការរចនាបែបទំនើប។

ក្រុមហ៊ុនឥណ្ឌាប្រហែល២៥០ មកពីគ្រប់តំបន់ នៃប្រទេសឥណ្ឌានឹងមកបង្ហាញគ្រឿងអលង្ការ និងសម្ភារលម្អរាងកាយ ជាច្រើនប្រភេទ។ ម៉ូដគ្រឿងអលង្ការឥណ្ឌា បានឆ្លុះបញ្ចាំងពីកេរដំណែលដ៏សំបូរបែប នៃស្នាដៃប្រពៃណីរបស់ជនជាតិឥណ្ឌា ដែលបានបញ្ចូលគ្នាជាមួយការរចនាបទប្រកបដោយភាពច្នៃប្រឌិត។

លើសពីនេះទៀតIFJAS នឹងមានគម្រោងផ្តល់ជូនពិសេសសម្រា​ប់អ្នកទិញ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយទទួលបានការផ្តល់ជូនសំបុត្រយន្តហោះទៅមក និងការស្នាក់នៅសណ្ឋាគារដោយឥតគិតថ្លៃ នៅទីក្រុងញូដេល្លី៕

LEAVE A REPLY

Please enter your comment!
Please enter your name here