វិនិយោគិនកូរ៉េបោះទុន២០០លានដុល្លារសាងសង់រមណីយដ្ឋាន ផ្សារទំនើប កន្លែងស្នាក់នៅលើកោះមួយនៅប្រទេសឡាវ

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឡាវ និងវិនិយោគិនកូរ៉េ គ្រោងនឹងសាងសង់ទីលានវាយកូនហ្គោល និងរមណីយដ្ឋាននៅលើកោះមួយក្នុងទន្លេមេគង្គក្នុងទីក្រុងវៀងចន្ទន៍ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត។

កាសែត Vientiane Times រាយការណ៍ថា Seojin Engineering and Construction Company (SEAC) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍កូរ៉េ និងនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងវៀងច័ន្ទ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃសុក្រ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើការសិក្សាលទ្ធភាពមួយ។

ក្រុមហ៊ុននេះសង្ឃឹមថា ខ្លួននឹងសាងសង់ទីលានវាយកូនហ្គោល និងរមណីយដ្ឋានមួយឈ្មោះថា “Dream Land Lao” នៅលើកោះ Don Kangkhong ដែលមានទីតាំងនៅទន្លេមេគង្គ ក្នុងសង្កាត់ Sangthong នៃទីក្រុងវៀងច័ន្ទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុននេះត្រូវបានគេរំពឹងថានឹងធ្វើការបោះទុនវិនិយោគប្រហែល២០០លានដុល្លារអាមេរិកដែលជាផ្នែកមួយនៃ សម្បទានរយៈពេល៩០ឆ្នាំ នៅលើ កោះ។

លើសពីនេះទៀតស្ពានមួយនឹងត្រូវសាងសង់ឡើងដើម្បីតភ្ជាប់ដីគោក ជាមួយកោះមេគង្គដែលមានចម្ងាយ៦០គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីវៀងច័ន្ទ និង ជាបណ្តុំរបស់សហគមន៍ដែលមានប្រជាជនរស់នៅចំនួន៥០៦នាក់។មជ្ឈមណ្ឌលផ្សារទំនើប កន្លែងស្នាក់នៅសម្រាប់អ្នកលេងវាយកូនហ្គោល ទីលានវាយកូនហ្គោល តំបន់កសិកម្ម និងកន្លែងកម្សាន្តនឹងត្រូវបានសាងសង់នៅលើកោះនេះ។

យោងតាមក្រុមហ៊ុនអភិវឌ្ឍន៍ខាងលើបានឱ្យដឹងថា ការបើកដំណើរការផ្លូវដែកឡាវ-ចិន និងការបន្ធូរបន្ថយវិធានការកូវីដនៅក្នុងប្រទេសឡាវ បានទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនមកកាន់ប្រទេសនេះ ដែលផ្តល់ឱកាសមាសដើម្បីចាប់ផ្តើមគម្រោងនេះ។

ក្រុមហ៊ុនបានបញ្ជាក់ថា“វិនិយោគិន និងអ្នកទេសចរមកពីប្រទេសចិន ក៏ដូចជាភ្ញៀវទេសចរមកពីទូទាំងតំបន់ និងជុំវិញពិភពលោក នឹងសម្រុកមកកាន់ប្រទេសឡាវ។ ហើយអតិថិជនគោលដៅសំខាន់នៃគម្រោងនេះគឺអ្នកវិនិយោគ និងភ្ញៀវទេសចរមកពីបណ្តាប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here