តម្លៃហាងឆេងមាសធ្លាក់ថ្លៃ ខណៈមានការរំពឹងទុកដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃមាសបានធ្លាក់ថ្លៃនៅថ្ងៃចន្ទនេះ ខណៈកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយបានសម្រេចកាលពីចុងសប្តាហ៍ដើម្បីព្យួរពិដានបំណុលរបស់សហរដ្ឋអាមេរិក គួបផ្សំនឹងការរំជើបរំជួលជុំវិញអត្រាការប្រាក់ខ្ពស់សម្រាប់រយៈពេលយូរ។

តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣% នៅ១៩៤១,៤៥ក្នុងមួយអោន គិតត្រឹមម៉ោង 0059 GMT ដោយអូសបន្លាយជិតដល់កម្រិតទាបរយៈពេល២ខែកាលពីថ្ងៃសុក្រ។

មាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២% មកនៅត្រឹម១៩៤០,៧ដុល្លារក្នុងមួយអោន ខណៈប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃ០,១% ដែលធ្វើឱ្យមាសដុំមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា លោកបានបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រធានសភា លោក Kevin McCarthy ដើម្បីព្យួរពិដានបំណុល រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ហើយលោកបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបានត្រៀមរួចរាល់ហើយដើម្បីបញ្ជូនទៅកាន់សភាសម្រាប់ការបោះឆ្នោត។

យោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថា ការចំណាយរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើងច្រើនជាងការរំពឹងទុកនៅក្នុងខែមេសា ដោយជំរុញឱ្យមានការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចសម្រាប់ត្រីមាសទីពីរ។

តម្លៃ Spot silver បានធ្លាក់ចុះ០,៣% ដល់២៣,២៥ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,២% ដល់១០២០,១១ដុល្លារ ហើយតម្លៃ palladium បានកើនឡើង០,៣% ដល់១៤២៧,៣៩ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here