ដោយៈ ម៉ាណា
ភ្នំពេញៈ លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Pavit Ramachandran អគ្គនាយករងទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងបានពិភាក្សាកិច្ចសហប្រតិបត្តិការ លើកកម្ពស់ភាពប្រកួតប្រជែងឧស្សាហកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការអភិវឌ្ឍវិស័យទឹកស្អាត។
ភាគីទាំងពីរបានពិភាក្សា អំពីការរៀបចំគម្រោងរបស់ ADB ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ របៀបវារៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការកែទម្រង់វិស័យទឹកស្អាត និងវិធានការគោលនយោបាយ ដើម្បីពង្រឹងភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម ខណៈកម្ពុជា កំពុងត្រៀមចាកចេញពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២៩២៩ខាងមុខ៕








