តម្លៃហាងឆេងមាសនៅតំបន់អាសុីបន្តស្ថិតក្រោម២.០០០ដុល្លារក្នុងមួយអោនសម្រាប់ថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អាសុី: តម្លៃមាសបានរក្សាស្ថិរភាពលើការជួញដូរនៅតំបន់អាស៊ីនៅថ្ងៃពុធនេះ បន្ទាប់ពីបានធ្លាក់ចុះពីតម្លៃ២.០០០ដុល្លារក្នុងមួយអោននៅក្នុងវគ្គមុន ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលលទ្ធផលពីការចរចារកំណត់បំណុលរបស់សហរដ្ឋអាមេរិក។

តម្លៃមាស Spot Gold មានតម្លៃ១៩៩២,១៩ក្នុងមួយអោនគិតត្រឹមម៉ោង 0032 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានកើនឡើងខ្ពស់ជាងមុន០,១% ដល់១៩៩៥,៤ដុល្លារក្នុងមួយអោន។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងសមាជិកសភាកំពូលមកពីគណបក្សសាធារណរដ្ឋគឺលោក Kevin McCarthy បានខិតទៅជិតកិច្ចព្រមព្រៀងមួយ ដើម្បីជៀសវាងការខកខានសងបំណុលរបស់សហរដ្ឋអាមេរិក ខណៈដែលការគំរាមកំហែងពីសុបិន្តអាក្រក់ផ្នែកសេដ្ឋកិច្ចបាននាំឱ្យលោក ចូ បៃដិន កាត់បន្ថយការបំពេញដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាស៊ីក្នុងសប្តាហ៍នេះ។

ការលក់រាយរបស់សហរដ្ឋអាមេរិកបានកើនឡើងតិចជាងការរំពឹងទុកនៅក្នុងខែមេសា ប៉ុន្តែនិន្នាការមូលដ្ឋានមានភាពរឹងមាំ ដែលបង្ហាញថា ការចំណាយរបស់អ្នកប្រើប្រាស់អាចនៅតែមានភាពរឹងមាំនៅដើមត្រីមាសទីពីរ ទោះបីជាហានិភ័យនៃវិបត្តិសេដ្ឋកិច្ចកំពុងកើនឡើងនៅឆ្នាំនេះយ៉ាងណាក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Raphael Bostic ប្រធានធនាគារកណ្តាលអាត្លង់តា បានមានប្រសាសន៍ថា “ធនាគារកណ្តាលអាមេរិកនឹងត្រូវរក្សាភាពរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា ទោះបីជាអត្រាអ្នកអត់ការងារធ្វើចាប់ផ្តើមកើនឡើងយ៉ាងណាក្តី”។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលជារង្វាស់នៃតម្លៃរបស់លុយដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួន៦បានរក្សាយ៉ាងរឹងមាំ។ ការហក់ឡើងថ្លៃនៃប្រាក់ដុល្លារនេះបានធ្វើឱ្យតម្រូវការទិញមាសដែលមានតម្លៃគិតជាប្រាក់ដុល្លារនៅបរទេសមានការធ្លាក់ចុះ។

ទន្ទឹមនឹងនេះដែរ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ១,៦% ក្នុងខែមករាដល់ខែមីនា ធៀបនឹងត្រីមាសមុន ដោយសារការប្រើប្រាស់ឯកជនរុឹងមាំ និងការកើនឡើងនៃការចំណាយមូលធនបានជួយប៉ះប៉ូវតម្រូវការខាងក្រៅដែលកំពុងធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here