ការចំណាយលើវិស័យការពារជាតិរបស់រុស្ស៊ីកើនឡើងរហូតដល់២៨២ភាគរយ

ដោយ: គង់ លាងហួរ

មូស្គូ: ប្រទេសរុស្ស៊ីបានចំណាយប្រាក់ ចំនួន២ពាន់ពាន់លានរូប្ល (២៦ពាន់លានដុល្លារ) លើវិស័យការពារជាតិក្នុងខែមករា និងខែកុម្ភៈ ពោលគឺកើនឡើង២៨២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២២កន្លងទៅ មូលនិធិថវិកាចំនួន៥២៥,៤ពាន់លានរូប្ល ត្រូវបានចំណាយលើការការពារជាតិ ដោយប្រទេសរុស្ស៊ី បានបើកចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា ប្រតិបត្តិការយោធាពិសេសនៅ ក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

យោងតាមទិន្នន័យថ្មីបានឱ្យដឹងថា ការចំណាយរបស់រុស្ស៊ី ទៅលើវិស័យការពារជាតិ មានទំហំទឹកប្រាក់ចំនួន១,១៨ពាន់ពាន់លានរូប្លក្នុងខែមករា និង៨២២,៤ពាន់លានរូប្លក្នុងខែកុម្ភៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផែនការចំណាយឆ្នាំ២០២៣របស់រុស្ស៊ី គ្រោងចំណាយលើវិស័យការពារជាតិ រហូតដល់ចំនួន៤,៩៨ពាន់ពាន់លានរូប្ល។

ទិន្នន័យបង្ហាញថា ប្រទេសនេះបានចំណាយ ត្រឹមតែជាង៤០ភាគរយប៉ុណ្ណោះ នៃការបែងចែកប្រចាំឆ្នាំ ដែលបានគ្រោងទុកសម្រា​ប់វិស័យការពារជាតិនៅក្នុងខែមករា ដល់ខែកុម្ភៈ។

ទិន្នន័យដែលបានចេញផ្សាយ កាលពីសប្តាហ៍មុនបានបង្ហាញថា ឱនភាពថវិការបស់រុស្ស៊ី មានចំនួន៣,៤ពាន់ពាន់លានរូប្ល សម្រាប់ខែមករា ដល់ខែមេសា បើធៀបនឹងអតិរេកចំនួន១,២ពាន់ពាន់លានរូបក្នុងឆ្នាំ២០២២ ដោយសារទីក្រុងម៉ូស្គូបានចំណាយច្រើន ហើយប្រាក់ចំណូលពីការលក់ថាមពលបានធ្លាក់ចុះ។

កាលពីឆ្នាំមុន ប្រទេសរុស្ស៊ីបានចំណាយប្រាក់៥,៥១ពាន់ពាន់លានរូប្ល ឬស្មើនឹង១៧,១ភាគរយ នៃការចំណាយសរុបលើវិស័យការពារជាតិ ពោលគឺកើនឡើងពី៣,៥៧ពាន់ពាន់លានរូប្ល ឬ១៤,៤ភាគរយដែលបានចំណាយនៅក្នុងឆ្នាំ២០២១។

នៅក្នុងខែមករា ដល់ខែកុម្ភៈឆ្នាំនេះ ការចំណាយលើវិស័យការពារជាតិ មានចំនួន៣៦,២ភាគរយ នៃការចំណាយថវិកាសរុប ដែលស្មើជិត២ដងនៃចំនួន ដែលបានចំណាយលើគោលនយោបាយសង្គម និងស្មើជិត៤ដងលើការចំណាយទៅលើសេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here