មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃប្រជុំដោះស្រាយភាពស្របច្បាប់សម្រាប់ពលករទេសន្ដប្រវេសន៍កំពុងធ្វើការនៅថៃ

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃលោកសក់ សេដ្ឋា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ដោះស្រាយភាពស្របច្បាប់ សម្រាប់ពលករទេសន្ដប្រវេសន៍ ដែលបាននឹងកំពុងធ្វើការងារក្នុងប្រទេសថៃ ដែលមានឯកសារផុតសុពលភាព ជិតផុតសុពល​ភាព និងមិនមានឯកសារ។

លោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធា​នអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា កម្ពុជាបានបង្កើតឱ្យមានមជ្ឈមណ្ឌលទទួលពលករចំនួន២កន្លែង នៅខេត្តបន្ទាយមានជ័យ ហើយមណ្ឌលនេះ ក៏ជាទីកន្លែងទទួលព័ត៌មានទិន្នន័យ នូវពលករបានឆ្លងកាត់ ពិសេ​សពលករ ដែលត្រូវបញ្ជូនត្រឡប់មកពីប្រទេសថៃវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបន្តថា គ.ជ.ប.ជ ចាត់ទុកការងារទេសន្ដរប្រវេសន៍ជាផ្នែកមួយ នៃយុទ្ធសាស្ដ្របង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស ជាពិសេស ក្នុងចំណោមជនទេសន្ដរប្រវេសន៍ផងដែរ។

លោកសក់ សេដ្ឋា បានផ្ដល់អនុសាសន៍ដល់អង្គប្រជុំថា យើងត្រូវរួមគ្នាពិនិត្យប្រព័ន្ធ និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ថៃ ក្នុងការគ្រប់គ្រងពលករ ដែលធ្វើការងារនៅប្រទេសថៃ ខណៈប្រទេសទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នា នាពេលកន្លងមក។

ចំពោះវិធានការដោះស្រាយចំពោះមុខ លោកសក់ សេដ្ឋាបាន ស្នើគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបន្ដធ្វើការងារជាមួយភាគីថៃ ដើម្បីផ្ដល់ភាពស្របច្បាប់ចំពោះពលករខ្មែរណាមិនទាន់មានភាពស្របច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានភាពស្របច្បាប់ សម្រាប់បំពេញការងារនៅប្រទេសថៃ៕ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

LEAVE A REPLY

Please enter your comment!
Please enter your name here