មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការត្រៀមេរៀបចំការងារបើកដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបើកកិច្ចប្រជុំក្រុមការងារត្រៀមរៀបចំពិធី ប្រកាសបើកការដ្ឋានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត និងស្ពានតភា្ជប់ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។

លោករដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមការងារត្រៀមរៀបចំ ពិធីបើកការដ្ឋានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញទៅក្រុងបាវិត និងស្ពានតភា្ជប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញ បច្ចេកទេសរបស់ក្រសួងជាច្រើនរូបផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកាក្រុមការងារសម្រាប់ត្រៀមរៀបចំកម្មវិធីប្រកាស បើកការដ្ឋាននៃគម្រោងខាងលើ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធី អាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយ សុវត្ថិភាព និងប្រសិទ្ធភាពការងារទៅតាមបំណែងចែកការងារ។

លោកប្រធានអង្គប្រជុំ បានណែនាំសមាជិកសមាជិកាក្រុមការ​ងារទាំងអស់ ឱ្យទទួលខុសត្រូវលើភារកិច្ច ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានកំណត់ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព សំដៅត្រៀមរៀបចំពិធីប្រកាស បើកការដ្ឋានគម្រោងនេះ អាចសម្រេ​ចទៅបានប្រកបដោយ ជោគជ័យតាមការគ្រោងទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here