សហរដ្ឋអាមេរិកផ្តល់ជំនួយដល់ឥណ្ឌូនេស៊ីចំនួន៦៤៩លានដុល្លារដើម្បីលលើកស្ទួយសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ី នឹងទទួលបានជំនួយឥតសំណងចំនួន៦៤៩លានដុល្លារសហរដ្ឋអាមេរិក ដើម្បីផ្តល់មូលនិធិដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអាជីវកម្មខ្នាតតូចនៅទូទាំងប្រទេស។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ Sri Mulyani Indrawati និងរដ្ឋលេខាធិការរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានបញ្ចប់ការចរចារដើម្បីចាប់ផ្តើមមូលនិធិចំនួន៦៩៨លានដុល្លារ ដោយទឹកប្រាក់៦៤៩លានដុល្លារបានមកពី US Millennium Challenge Corporation (MCC) និង៤៩លានដុល្លារ បានមកពីប្រទេសឥណ្ឌូនេស៊ី ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលគិតពីអាកាសធាតុនៅក្នុងខេត្តចំនួន៥ និងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម (MSMEs) ដែលគ្រប់គ្រងដោយស្ត្រី។

ប្រទេសឥណ្ឌូនេស៊ី និង MCC បានចាប់ដៃគូលើកដំបូងក្នុងឆ្នាំ២០០៦ ជាមួយនឹងកម្មវិធីក្រោមទំហំទឹកប្រាក់ ចំនួន៥៥លានដុល្លារក្នុងគោលបំណងកាត់បន្ថយអំពើពុករលួយ និងជំរុញអត្រាការចាក់ថ្នាំបង្ការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងឆ្នាំ២០១១ ប្រទេសឥណ្ឌូនេស៊ី និង MCC បានចាប់ដៃគូរតាមរយៈកម្មវិធីMCC-Indonesia Compact ដែលមានតម្លៃ៤៧៤លានដុល្លារ ដើម្បីផ្តោតលើសុខភាព និងអាហារូបត្ថម្ភ ការគ្រប់​គ្រងដី និងថាមពលប្រកបដោយនិរន្តរភាព ក៏ដូចជាលទ្ធកម្មរដ្ឋាភិបាលទំនើបកម្មផងដែរ។

យោងតាមទិន្នន័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រឈមនឹងគម្លាតហេដ្ឋារចនាសម្ព័ន្ធ ចំនួន២២,៦ពាន់ពាន់លានដុល្លាររហូតដល់ឆ្នាំ២០៣០៕

LEAVE A REPLY

Please enter your comment!
Please enter your name here