រូបិយប័ណ្ណប្រាក់បាតថៃហក់ឡើងថ្លៃ ក្រោយបក្សប្រឆាំងទទួលបានសំឡេងឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើល

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានចាប់ផ្តើមជួញដូរយ៉ាងប្រុងប្រយ័ត្ននៅថ្ងៃចន្ទនេះ ខណៈអ្នកវិនិយោគបានត្រៀមខ្លួនសម្រាប់ការសម្រេចចិត្តលើអត្រាគោលនយោបាយរបស់ប្រទេសចិន និងកំពុងរង់ចាំសម្តីរបស់ក្រុមមន្ត្រីធនាគារកណ្តាលសហរដ្ឋអាមេរិកដើម្បីបញ្ជាក់ពីតម្លៃទីផ្សារនៃការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំ២០២៣នេះ។

សកម្មភាពដំបូងមានភាពយឺតយ៉ាវបន្ទាប់ពីរបាយការណ៍មួយបានបង្ហាញថា អារម្មណ៍អ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល៦ខែនៅក្នុងខែឧសភា ហើយការរំពឹងទុកអតិផរណារយៈពេលវែងបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១១ ដោយជំរុញឱ្យតម្លៃប្រាក់ដុល្លារអាមេរិក និងទិន្នផលរតនាគារ(Treasury yields)ហក់ឡើងខ្ពស់។

តម្លៃប្រាក់លីរ៉ារបស់ប្រទេសទួរគីបានដាំក្បាលចុះដល់កម្រិតទាប១៩,៧លីរ៉ា ក្នុងមួយប្រាក់ដុល្លារ។ ប្រាក់បាតថៃបានហក់ឡើងថ្លៃ០,៧ភាគរយ បន្ទាប់ពីគណបក្សប្រឆាំងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកនៅខាងក្រៅប្រទេសជប៉ុនរបស់ក្រុមហ៊ុន MSCI ដាំក្បាលចុះ០,១៦% ខណៈផ្សារហ៊ុន Nikkei របស់ជប៉ុនបានហក់ឡើង០,៥%។

ផ្សារហ៊ុន S&P 500 futures បានដាំក្បាលចុះ០,២ភាគរយ ខណៈដែលផ្សារហ៊ុន Nasdaq futures បានដាំក្បាលចុះ០,៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិនិយោគិន កំពុង រង់ចាំ យ៉ាង ខ្លាំង នូវ ការ សម្រេច ចិត្ត លើអត្រា ការ ប្រាក់ របស់ ធនាគារ កណ្តាល ចិន នៅ ថ្ងៃ ចន្ទនេះ។ យោងតាមក្រុមអ្នកឃ្លាំមើលទីផ្សារដែលត្រូវបានស្ទង់មតិដោយកាសែត Reuters រំពឹងថា អត្រាគោលនយោបាយរយៈពេលមធ្យមនឹងនៅរក្សាដដែល។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកកំពុងឈរនៅត្រឹម១០២,៧២ពិន្ទុ នៅដើមថ្ងៃច័ន្ទនេះ ធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗផ្សេងទៀត បន្ទាប់ពីសន្ទស្សន៍នេះបានហក់ឡើង១,៤ភាគរយកាលពីសប្តាហ៍មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here