ប្រទេសឥណ្ឌាក្លាយជាម៉ាស៊ីនថ្មីនៃកំណើនឧស្សាហកម្មបដិសណ្ឋារកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ឥណ្ឌាត្រូវបានគេវាយតម្លៃថា ជាម៉ាស៊ីនថ្មីនៃកំណើនឧស្សាហកម្មសណ្ឋាគារ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលក្រុមហ៊ុនបដិសណ្ឋារកិច្ចសកលជាច្រើន បានចាប់ផ្តើមពង្រីកយ៉ាងខ្លាំងក្លាទៅក្នុងទីផ្សាររបស់ប្រទេសនេះ។

ក្រុមអ្នកវិភាគបានអះអាងថា នាពេលថ្មីៗនេះ ចំនួនប្រជាជនដ៏ច្រើន និងរីកចម្រើនកាន់តែច្រើនរបស់ប្រទេសនេះ បានជំនួសតំណែ​ងប្រទេសចិន ជាប្រទេសដែលមានប្រជាជនច្រើន ជាងគេលើពិភពលោក។

លើសពីនេះទៀត ការព្យាករណ៍ដែលថា ចំនួនភ្ញៀវទេសចរបរទេស ចូលមកកាន់ប្រទេសឥណ្ឌា នឹងកើនឡើង៣ដងក្នុងរយៈពេ​លប៉ុន្មានឆ្នាំខាងមុខ នឹងធានាបាននូវការប្រណាំងប្រជែង ក្នុងចំណោ​មក្រុមហ៊ុនផ្តល់សេវាបដិសណ្ឋារកិច្ចនានា ដើម្បីបំពេញតម្រូវការកន្លែងស្នាក់នៅ ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស របស់ប្រទេសនេះ។

ទោះជាយ៉ាងណាក្តី វាអាចនឹងត្រូវការពេលវេលា មុនពេលដែលឥណ្ឌាស្ថិតក្នុងទីតាំងមួយ ដើម្បីជំនួសប្រទេសចិន ជាទីផ្សារបដិសណ្ឋារកិច្ចដ៏ធំបំផុតនៅក្នុងតំបន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែង ប្រតិបត្តិករសណ្ឋាគារអាមេរិកនានា ដូចជា ក្រុមហ៊ុន Hilton និងក្រុមហ៊ុន Radisson Hotel Grip (RHG) ក៏កំពុងប្រញាប់ប្រញាល់ចាប់យកចំណែកនៃទីផ្សារឥណ្ឌា ដែលកំពុងកើនឡើងផងដែរ។

យោង​តាម​លោក Alan Watts អនុប្រធានប្រតិបត្តិ និងជាប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនខាងលើ បានឱ្យដឹងថា Hilton​ គ្រោង​នឹង​បង្កើន​ផលប័ត្រ​របស់​ខ្លួន​ទ្វេរដង ​នៅ​ប្រទេសឥណ្ឌាជារៀងរាល់៣ទៅ៥ឆ្នាំ​ម្តង។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនRHG ក៏គ្រោងនឹងបើកដំណើរការសណ្ឋាគារ​Radisson Collection ដំបូងបង្អស់របស់ខ្លួន នៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ២០២៦ខាងមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here