ក្រុមរដ្ឋមន្ត្រី EU គាំទ្រផែនការកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ច របស់ខ្លួនលើប្រទេសចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីសហភាពអឺរ៉ុប​បានជួបប្រជុំគ្នា និងសម្រេចគាំទ្រលើផែនការ​ កាត់បន្ថយ​ការ​ពឹងផ្អែកសេដ្ឋកិច្ច​របស់EU ពីប្រទេសចិន ខណៈបច្ចុប្បន្ន​ពួកគេ​ កំពុង​ស្វែងរក​មធ្យោ បាយ​ដោះស្រាយ​បញ្ហាមួយ​នេះ។

ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោក Josep Borrell បាន​មានប្រសាសន៍ថា បណ្តារដ្ឋមន្ត្រីការបរទេស បានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ ចំពោះផែនការកែសម្រួលគោលនយោ បាយលើប្រទេសចិន ដើម្បីដាក់ការសង្កត់ធ្ងន់កាន់តែខ្លាំង លើតួនាទីរបស់ខ្លួនជាគូប្រជែងនយោបាយ និងបន្តមើលឃើញទីក្រុងប៉េកាំងទាំងជាដៃគូលើបញ្ហាពិភពលោក និងជាដៃគូប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយពី CNA។

យោងតាមសម្ដីរបស់លោក Barrell បានអះអាងថា “គ្រប់គ្នាសុទ្ធតែបង្ហាញអារម្មណ៍រីករាយ ពេលដែលយើងបង្ហាញ​ពីផែនការ និងបានយល់ព្រម​រៀបចំកិច្ចសហប្រតិបត្តិការ ជាមួយចិនឡើងវិញហើយបើកាលណា​ ពួកយើង​ពឹងផ្អែកលើចិនខ្លាំងពេក នោះវានឹងមានហានិភ័យ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីនោះ លោកក៏បានបន្ថែមទៀតថា សព្វថ្ងៃសហភាពអឺរ៉ុប​កំពុង​ពឹងផ្អែកខ្លាំងលើចិន ចំពោះវិស័យ​បច្ចេកវិទ្យា​មួយចំនួនដូចជា បន្ទះសូឡា និងវត្ថុធាតុដើមមួយចំនួនទៀតជាដើម។

ក្រុមមន្ត្រីអឺរ៉ុបទាំងនោះ កំពុងរៀបចំសំណើ​ដាក់ទៅកាន់​ប្រធាន EU ដែលនឹង​គ្រោងចូលជួប​ពិភាក្សា​ជាមួយភាគីចិន​ ក្នុងកិច្ចប្រជុំដែលរៀបចំនឹងធ្វើឡើង នាខែមិថុនាខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here