ហេតុអ្វីតម្រូវការទីផ្សារលំនៅដ្ឋាននៅទីក្រុងឌូបៃឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២៣នេះ?

ដោយ: គង់ លាងហួរ

ឌូបៃៈ ទីផ្សារអចលនទ្រព្យលំនៅដ្ឋាន របស់ទីក្រុងឌូបៃបានកត់ត្រាចំនួនប្រតិបត្តិការខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៣នេះ។

កិច្ចព្រមព្រៀងសរុបចំនួន៣៦.៩៤៦ ត្រូវបានកត់ត្រាក្នុងអំឡុងពេលនេះ ដែលបង្ហាញពីការកើនឡើង៤៣,២ភាគរយ បើធៀបនឹងឆ្នាំមុន។ នេះបើយោងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា តម្លៃជាមធ្យមនៃអាផាតម៉ិន នៅក្នុងទីក្រុងឌូបៃគិតត្រឹមខែមេសា ឆ្នាំ២០២៣នេះ គឺមានតម្លៃ១.២៥៦dirhams (៣៤២ដុល្លារ) ក្នុងមួយហ្វីតការ៉េ ខណៈដែលតម្លៃជាមធ្យមនៃវីឡាគឺ១.៤៨៤dirhams ក្នុងមួយហ្វីតការ៉េ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

CBRE បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា អត្រាលក់អាផាតម៉ុនជាមធ្យម នៅទូទាំងទីក្រុងឌូបៃ នៅតែស្ថិតក្នុងរង្វង់១៥,៦% ក្រោមកម្រិតកំណត់ត្រា ដែលបានចុះបញ្ជីនៅចុងឆ្នាំ២០១៤។

ការជួលជាមធ្យម បានកើនឡើង២៥,៨ភាគរយ ដែលមានរហូតដល់ចុងខែមេសា ឆ្នាំ២០២៣នេះ ដោយតម្លៃជួលជាមធ្យមសម្រាប់អាផាតម៉ិន និងវីឡាកើនឡើង២៥,៧ភាគរយ និង២៦,១ភាគរយរៀងៗគ្នា។

នៅក្នុងខែមេសា ឆ្នាំ២០២៣នេះ តម្លៃជួលជាមធ្យមសម្រាប់អាផាតម៉ិន គឺមានតម្លៃ១០២.៦៧៥ dirhams ហើយសម្រាប់ការជួលវីឡាមានតម្លៃ៣០៨.៦១៦dirhams។

ចំណែកឯ តម្លៃអាផាតម៉ិន និងវីឡាស្ថិតនៅក្នុងតំបន់ Palm Jumeirah និងតំបន់ Al Barari មានអត្រាជាមធ្យមប្រចាំឆ្នាំខ្ពស់បំផុតក្នុងរង្វង់២៦៣.៧៦២dirhams និង១លាន dirhams រៀងៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here