នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMT​C​-កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការរត់ពន្ធអាវុធលើកទី៥។

ពិធីនេះ មានសមាសភាពចូលរួម ពីតំណាងប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន ទីម័រខាងកើត និងអង្គការ GIZ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាអង្គររីស៊ត ខេត្តសៀ​មរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ បានពិភាក្សា និងផ្លាស់ប្តូរយោបល់ ព្រមទាំងចែករំលែកបច្ចុប្បន្នភាពអំពីនិន្នាការ នៃការរត់ពន្ធអាវុធនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។ កម្ពុជាក្នុងនាមជាប្រទេសដឹកនាំវិស័យ រត់ពន្ធអាវុធ បានផ្តួចផ្តើមរៀបចំសេចក្តីប្រកាសអាស៊ាន ស្តីពីការរត់ពន្ធអាវុធ ដើម្បីពិភាក្សា និងស្នើសុំធាតុចូលពីអង្គប្រជុំសំដៅក្លាយជាផ្នែកមួយនៃលិខិត តូបករណ៍ក្នុងក្របខណ្ឌអាស៊ាន ដើម្បីយកមកអនុវត្តក្នុងការប្រយុទ្ធប្រឆាំង ការរត់ពន្ធអាវុធក្នុងតំបន់អាស៊ានទាំងមូល។

បន្ថែមពីនេះ អង្គការ GIZ ដែលជាដៃគូសហការរបស់ SOMTC-កម្ពុជា លើវិស័យរត់ពន្ធអាវុធ បានលើកឡើងអំពីសំណើគម្រោងជួយគាំទ្រអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធដែលមានរយៈពេល៣ឆ្នាំ (២០២៣-២០២៦)។  GIZ បានលើកឡើង​ថា សំណើគម្រោងខាងលើ នឹងសម្រេចអនុវត្តក្នុងពេលឆាប់ខាងមុន៕

ដោយ៖​ ក្រុមការងារ​ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

LEAVE A REPLY

Please enter your comment!
Please enter your name here