ក្រុមហ៊ុនខ្នាតយក្សចិន BYD គ្រោងបង្កើតមជ្ឈមណ្ឌលផលិតកម្មរបស់ខ្លួននៅប្រទេសវៀតណាម

ដោយ: គង់ លាងហួរ

ហាណូយ: ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិនBYD គ្រោងបង្កើតមូលដ្ឋានផលិតកម្មរថយន្ត និងគ្រឿងបន្លាស់ នៅក្នុងខេត្ត Phu Tho របស់ប្រទេសវៀតណាម ដើម្បីបន្ថែមការផ្គត់ផ្គង់ សម្រាប់ទីផ្សារក្នុងស្រុក និងនៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Vietnam Express។

ប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu បានប្រាប់ទៅកាន់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Houng Ha ក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់ខ្លួន នឹងធ្វើការបណ្តាក់ទុនវិនិយោគលើការផលិត និងដំឡើងរថយន្តអគ្គិសនី ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត នៅក្នុងប្រទេសនេះ ។

លើសពីនេះ លោក Wang បានបន្ថែមទៀតថា ក្រុមហ៊ុន BYD ក៏គ្រោងនឹងបង្កើតប្រព័ន្ធអេកូឡូស៊ី សម្រាប់ការផលិតរថយន្តអគ្គិសនី ហើយចង់ឱ្យរដ្ឋាភិបាលវៀតណាម បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជួយបង្កើនការវិនិយោគនេះ ឱ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបានផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដ៏ធំបំផុតរបស់ប្រទេសចិន ហើយបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងសាងសង់រោងចក្រនៅក្រៅប្រទេសដំបូងបង្អស់របស់ខ្លួន នៅក្នុងប្រទេសថៃផងដែរ ។

យោងតាមការចុះផ្សាយពីកាសែត Bloomberg បានរាយការ ណ៍មកថា ក្រុមហ៊ុន BYD បាននិងកំពុងពិចារណា ជ្រើសរើសយកប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី បន្ថែមពីលើប្រទេសវៀតណាម សម្រាប់ការបង្កើតរោងចក្រថ្មីរបស់ខ្លួនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here