ក្រុមហ៊ុនKingBridge Tower បោះទុន១៧៨លានដុល្លារសាងសង់អគារការិយាល័យខ្ពស់កប់ពពក

ដោយ: គង់ លាងហួរ

បាងកក: KingBridge Tower Co ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Saha Group បានបោះទុនចំនួន៦ពាន់លានបាត(ប្រហែល១៧៨,០៩លានដុល្លារ) ដើម្បីសាងសង់ប៉ម KingBridge Tower ដោយផ្តោតលើការិយាល័យសម្រាប់ជួល។

ដោយមានទីតាំងនៅតាមបណ្ដោយស្ពាន Bhumibol និងផ្លូវ Rama III ប៉មនេះត្រូវបានជ្រើសរើស ជាគម្រោងសាកល្បងសម្រាប់ការអភិរក្សថាមពល និងបរិស្ថាន។ នេះបើយោងតាមសារាចរណ៍សេដ្ឋកិច្ចក្នុងក្រុមឧស្សាហកម្មសំណង់។

ប៉មនេះកំពុងត្រូវបានសាងសង់ ដោយក្រុមហ៊ុន KingBridge Tower Co ព្រមទាំងដៃគូសំណង់ថៃ និងអន្តរជាតិរបស់ខ្លួនមានដូចជា Architects 49 ដែលជាក្រុមហ៊ុនស្ថាបត្យកម្មសំខាន់ ដែលទទួលខុសត្រូវលើការរចនាអគារ ទីប្រឹក្សាវិស្វកម្មដ៏ល្បីល្បាញលើពិភពលោក Mott MacDonald ដែលបានឌីហ្សាញរចនាសម្ព័ន្ធវិស្វកម្មនៃស្ពាន Bhumibol ដោយខ្លួនវាផ្ទាល់ ក្រុមហ៊ុន Thai Obayashi Corp ដែលជាអ្នកម៉ៅការសំខាន់ សម្រាប់ការសាងសង់ក្រុមហ៊ុន Stonehenge Inter អ្នកគ្រប់គ្រងគម្រោង និងក្រុមហ៊ុន YSH សម្រាប់ការងារ facade ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Thaninthorn Chokwatana នាយកគម្រោង KingBridge Tower បានមានប្រសាសន៍ថា “អគារនេះមានគោលបំ ណ ងអភិវឌ្ឍសហគមន៍នៅតំបន់ Rama III និងលើកកម្ពស់ការងារ”។ខណ្ឌ Rama III ក៏ជាតំបន់សេដ្ឋកិច្ចយុទ្ធសាស្ត្រ តភ្ជាប់ផ្លូវសំខាន់ៗក្នុងទីក្រុងបាងកក រួមទាំង Saton និង Silom ដែលកំពុងបម្រើតម្រូវការកើនឡើងសម្រាប់អាជីវកម្ម និងលំនៅឋាន។លោកស្រី​បាន​បន្ត​ទៀតថា​ “យើង​សម្រេច​ចិត្ត​អភិវឌ្ឍគម្រោង KingBridge Tower ឱ្យក្លាយទៅជា​ស្ថាបត្យកម្ម ​បែបនិមិត្តរូប​អម​នឹង​ស្ពាន Bhumibol ក៏​ដូច​ជា​មោទនភាព​របស់​មនុស្ស ​ក្នុង​សហគមន៍​របស់​យើងផងដែរ”។

KingBridge Tower គឺជាអគារខ្ពស់កប់ពពក ដំបូងបង្អស់របស់ក្រុមហ៊ុន Saha Group ក្នុងប្រវត្តិសាស្ត្រ៨០ឆ្នាំរបស់ខ្លួន។លោកស្រី Thaninthorn បានមានប្រសាសន៍បន្ថែមថា “យើងមានបំណងលើកកម្ពស់អគារ KingBridge Tower ជាចំណុចកណ្តាលដែលក្រុមហ៊ុន និងអង្គការនានាចូលរួមកម្លាំងគ្នា ដើម្បីផ្តល់សម្រា ប់សហគមន៍ និងសង្គម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here