សម្តេចតេជោៈរដ្ឋាភិបាលនឹងទម្លាក់ថវិកា១០០លានដុល្លារដើម្បីជម្រុញផលិតកម្មស្រូវ និងទីផ្សារ

 

       ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហើបថា រាជរដ្ឋាភិបាល នឹងទម្លាក់ថវិកាប្រមាណ១០០លានដុល្លារ នាពេលខាងមុខនេះ ដើម្បីជំរុញផលិតភាពស្រូវអង្ករ និងទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញបិទសន្និបាត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ បានបញ្ជាក់ថា “យើងនឹងទម្លាក់ទុនសម្រាប់បញ្ហាស្រូវគឺ ១០០លានដុល្លារ នៅពេលខាងមុខនេះ យើងនឹងទម្លាក់ទុន១០០លានសម្រាប់ទីផ្សារស្រូវ”។

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញជាបន្តបន្ទាប់ ក្នុងការកែច្នៃស្រូវអង្ករ និងពង្រីកទីផ្សារនៅលើពិភពលោក។

សម្តេចតេជោហ៊ុន សែនបានប្រកាសយ៉ាងច្បាស់លាស់ថា បើទោះបីពិភពលោក ជួបនូវការប្រែប្រួលយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនមានការខ្វះខាតស្បៀងនោះឡើយ ដោយក្នុង១ឆ្នាំៗកម្ពុជាសល់ស្រូវរហូតដល់៦លានតោន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “វិស័យកសិកម្មបានជួយបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច បញ្ចៀសវិបត្តិស្បៀងអាហារ និងអតិផរណាតម្លៃស្បៀង បណ្តាលមកពីវិបត្តិកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here