ក្រុមមន្រ្តីពិភាក្សាពីថវិកាពាក់កណ្តាលឆ្នាំ និងពិភាក្សាលើគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងផ្លាស្ទិក

ដោយៈ ម៉ាណា

    បាត់ដំបងៈ ក្រុមមន្រ្តីបានបើកសិក្ខាសាលាស្តីពី ការកែសម្រួលថវិកាពាក់កណ្តាលឆ្នាំ និងពិគ្រោះយោបល់ក្រុមបច្ចេកទេស នៃគម្រោ​ងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងផ្លាស្ទិក។

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងផ្លាស្ទិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីនាយករងគម្រោង ប្រធានគ្រប់គ្រងគម្រោង តំណាងធនាគារពិភពលោក តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ទីប្រឹក្សាគម្រោង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យ ឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តផែនការការងារ និងថវិកាប្រចាំឆ្នាំ(AWPB) ការអនុវត្តការងារលទ្ធកម្ម ស្ថានភាពចំណាយ ស្វែងរកដំណោះស្រាយ និងបញ្ហាប្រឈមនានា ដើម្បីកំណត់វិធានការកែលម្អ និងរៀបចំកែសម្រួលថវិកា ពាក់កណ្តាលឆ្នាំឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឆ្លៀតក្នុងឱកាសនោះ លោកនាយកគម្រោងក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួម សូមផ្តល់នូវមតិយោបល់ឱ្យបានច្រើនផុសផុល ទៅលើចំនុចខ្វះខាត និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានារួមគ្នា ធ្វើយ៉ាងណាឱ្យការងារគម្រោងអនុវត្តប្រព្រឹត្តទៅបានដោយរលូតតាមផែនការ ដែលបានគ្រោងទុក ព្រមទាំងបានលើកឡើងពីសារៈសំខាន់ នៃការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ ត្រឹមត្រូវ ដើម្បីធានាឱ្យបាននូវការប្រើប្រាស់ធនធាន របស់គម្រោងប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងអនុលោមតាមកិច្ចព្រមព្រៀងហិរញ្ញប្បទាន និងបទប្បញ្ញតិ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនា​គារពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here