មន្ត្រីចិនអះអាងថា ទីក្រុងប៉េកាំងមិនដែលមានបំណងស្វែងរកអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនោះទេ

ដោយ: គង់ លាងហួរ
ប៉េកាំង: លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ប្រទេសចិនមិនដែលមានចេតនាស្វែងរកអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនោះទេ ទោះបីជាមានសញ្ញាថាចិនកំពុងបន្តកាត់បន្ថយការពឹងផ្អែកលើការនាំចេញរបស់អាមេរិកយ៉ាងណាក្តី។

យោងតាមរបាយការណ៍ថ្មីពីវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ (PIIE) បានឱ្យដឹងថា ទោះបីជាទិន្នន័យនាំចេញរបស់អាមេរិកដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈបង្ហាញថា ការនាំចេញទៅកាន់ប្រទេសចិនបានកើនឡើង២,៤ពាន់លានដុល្លារដល់កម្រិតខ្ពស់ចំនួន១៥៣,៨ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២ ប៉ុន្តែនោះគឺជាសេចក្តីថ្លែងការណ៍ទទេ។ វាកំណត់អតិផរណាដែលទទួលខុសត្រូវជាចម្បងសម្រាប់តួលេខនេះ។

ជាការឆ្លើយតបទៅនឹងសំណួររបស់សារពត៌មាន Reuters ថាតើមន្ត្រីចិនគួរតែព្រួយបារម្ភថា ការពង្រីកអតិរេកជាមួយសហរដ្ឋអាមេរិកអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការបញ្ចុះពន្ធអាមេរិកលើទំនិញរបស់ចិនឬយ៉ាងណានោះ លោកស្រី Shu បានអះអាងថា សហរដ្ឋអាមេរិកគួរតែលុបចោលការរឹតបន្តឹងពាណិជ្ជកម្មលើសហគ្រាសចិនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានបន្តថា “នេះគឺចាំបាច់ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសពីភាគីទាំងពីរដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកាត់បន្ថយឱនភាពពាណិជ្ជកម្មតាមរយៈការសន្ទនា”។

លោកស្រី Shu បានបន្ថែមថា “ផ្អែកលើតម្រូវការទីផ្សារ សហគ្រាសចិនបាននាំចូលផលិតផលកសិកម្ម យានយន្ត វិទ្យាសាស្ត្រ បច្ចេកវិទ្យា ថាមពល និងផលិតផលគីមីឥន្ធនៈយ៉ាងច្រើន ដោយលោកស្រីអះអាងថា ការនាំចេញរបស់ចិនបានកាត់បន្ថយអតិផរណានៅសហរដ្ឋអាមេរិក”។

ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន PIIE បានព្រមានថា “ទិន្នន័យដែលបានចេញផ្សាយថ្មីពីឆ្នាំ២០២២ បង្ហាញថាការនាំចេញរបស់សហរដ្ឋអាមេរិកកំពុងធ្លាក់ចុះបន្ថែមទៀត និងស្ថិតនៅពីក្រោយមិត្តបរទេសរបស់ពួកគេដែលលក់ទំនិញចូលទៅក្នុងទីផ្សារចិន”។

ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបាននឹងកំពុងកើតឡើងជាបន្តបន្ទាប់ ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១រវាងសហរដ្ឋអាមេរិក និងចិនបានផុតកំណត់នៅចុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here