ក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជនជួបប្រជុំគ្នា

ដោយៈ និស្ស័យ

ភ្នំពេញៈ  ក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានបើកកិច្ចប្រជុំរួមគ្នា ក្រោមអធិបតីភាព ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ខ” ផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានវត្តមានចូលរួមផងដែរពីសំណាក់ អនុសហប្រធានក្រុមការងារ “ខ” ផ្នែកឯកជន, តំណា​ងសមាគមភោជនីយដ្ឋានកម្ពុជា តំណាងសហព័ន្ធទេសចរណ៍កម្ពុជា, តំណាងសមាគមស្ប៉ាកម្ពុជា តំណាងក្រុមហ៊ុនឯកជនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសមាជិក សមាជិកាក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបន្តពិគ្រោះ ពិភាក្សាពាក់ព័ន្ធលើបញ្ហាចាស់ ដែលនៅសេសសល់ និងបន្តស្នើឡើងនូវកង្វល់ បញ្ហាប្រឈមពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យ និងស្នើសុំដំណោះស្រាយពីសំណាក់ដៃគូពិភាក្សា គឺក្រសួងទេសចរណ៍នាពេលខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here