សភាពាណិជ្ជកម្មខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ដ៍អស្ចារ្យ ប្រចាំខេត្ត

 ដោយៈ ម៉ាលីនណា

    បាត់ដំបងៈ ព្រឹត្តិការណ៍ដ៍ធំប្រចាំខេត្តបាត់ដំបង ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ ក្រោមប្រធានបទ “យើងរួមគ្នាជំរុញទីផ្សារ ផលិត​ផលខេត្តបាត់ដំបង”។

ដោយទទួលបានការអនុញ្ញាតពី ក្រសួងពាណិជ្ជកម្ម និងគាំទ្រដោយ សហគ្រិនខ្មែរ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ និង ផ្នែកឯកជន ក្រោមការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា រួមសហការជាមួយ សភាពាណិជ្ជកម្មខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបាត់ដំបង ដែលនឹងប្រព្រឹត្តទៅរយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី ១០-១២ ខែមីនា ឆ្នាំ២០២៣ នៅបរិវេនផ្សារ ភួ ពុយ ខេត្តបាត់ដំបង។

ព្រឹត្តិការណ៍ដ៏ធំអសា្ចរ្យនេះ ចូលរួមដោយពហុវិស័យ ជំនួបជាមួយម្ចាស់អាជីវកម្ម ជាច្រើនប្រភេទ វគ្គបណ្តុះបណ្តាលសហគ្រិនភាពដោយគ្រូបង្គោលល្បីៗ កម្មវិធីប្រកួតប្រជែង សមត្ថភាពដ៏ស្វិតស្វាញ ការដាក់តាំងបង្ហាញផលិតផលប្រចាំខេត្តជាច្រើនប្រភេទដែលមានដូចជា កសិកម្ម ជលផលកែច្នៃ ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ ភេសជ្ជៈ ព្រមទាំងឱកាសអាជីវកម្ម និងការវិនិយោគក្នុងខេត្ត អ្វីដែលពិសេសនោះ នាពេលរាត្រីនឹងមានការប្រគុំតន្រ្តីរយៈពេល៣ យប់ដែលមានវត្តមានតារាល្បីៗ នៃព្រះរាជាណាចក្រកម្ពុជាទៀតផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាវេទិកាជំរុញនិងផ្សព្វផ្សាយសក្តានុពលផលិផល កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ នៅក្នុងខេត្តបាត់ដំបង សូមបងប្អូនភ្ញៀវជាតិ និងអន្តរជាតិចូលរួមឱ្យបានច្រើនកុះករ នឹងចូលរួមទស្សនាដោយសេរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here