រដ្ឋមន្រ្តីទេសចរណ៍គាំទ្រដល់ការរៀបចំពិព៌ណអាពាហ៍ពិពាហ៍

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអញ្ជើញចូលទស្សនាស្តង់ពិព័រណ៍នានា នៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦។

វាជាព្រឹត្តិការណ៍ប្រមូលផ្តុំអ្នកផ្តល់សេវាកម្ម និងផលិតផលពាក់ព័ន្ធនឹងការរៀបចំ អាពាហ៍ពិពាហ៍ដ៏ធំបំផុតមួយនៅកម្ពុជា ពោលគឺពិព័រណ៍នេះបានរីកចម្រើនទាំងទំហំ និងគុណភាពពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានក្លាយជាវេទិកាដ៏សំខាន់ សម្រាប់ការជួបជុំរវាងអ្នកផ្តល់សេវា និងអតិថិជន ព្រមទាំងរួមចំណែកលើកកម្ពស់ ការយល់ដឹងអំពីតម្លៃ និងភាពវិចិត្រ នៃពិធីអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះជាលើកទី៣ហើយ ដែលពិព័រណ៍អាពាហ៍ពិពាហ៍នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងអភិរក្ស និងថែរក្សាវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ដូនតាខ្មែរ ព្រមទាំងផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៌ អរិយធម៌ អត្តសញ្ញាណ និងរចនាបថនៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ទៅកាន់ឆាកអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here