ផ្សារហ៊ុននៅតំបន់អាស៊ីហក់ឡើងថ្លៃ ខណៈប្រទេសចិនបន្ទាបគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួន

ដោយ: គង់ លាងហួរ

ស៊ីដនី: ផ្សារហ៊ុនអាស៊ីបានហក់ឡើងថ្លៃនៅថ្ងៃច័ន្ទនេះ មុនពេលមានការអាប់ដេត លើទស្សនវិស័យអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក និងរបាយការណ៍ការងារ ដែលអាចសម្រេចថាតើការដំឡើងការប្រាក់បន្ទាប់ត្រូវការទំហំធំឬយ៉ាងណា។

ដោយមានការខកចិត្តខ្លះ ដែលទីក្រុងប៉េកាំងជ្រើសរើសបន្ទាបគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួន មកត្រឹមប្រហែល៥ភាគរយ ជាជាង៥,៥ភាគរយ បូកដែលគាំទ្រដោយទីផ្សារ ប៉ុន្តែដំណើរការទិន្នន័យជាក់ស្តែងនាពេលថ្មីៗនេះ មានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីរក្សាអ្នកវិនិយោគឱ្យមានសុទិដ្ឋិនិយម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍​ផ្សារហ៊ុន​អាស៊ីប៉ាស៊ីហ្វិក​ធំ​បំផុត​របស់ MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន ​បានហក់ឡើង០,៨ភាគរយ បន្ទាប់​ពី​បាន​ឡើង​ថ្លៃ១,៥ភាគរយ​កាល​ពី​សប្តាហ៍​មុន។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានហក់ឡើង១ភាគរយដល់កំពូលរយៈពេល៣ខែ ខណៈដែលផ្សារហ៊ុនរបស់កូរ៉េខាងត្បូងបានហក់ឡើងថ្លៃ០,៦ភាគរយ។

ផ្សារហ៊ុន S&P 500 futures បានដាំក្បាលចុះ០,១ភាគរយ និងផ្សារហ៊ុន Nasdaq ដាំក្បាលចុះ០,២ភាគរយ បន្ទាប់ពីបានហក់ឡើងថ្លៃកាលពីថ្ងៃសុក្រ សប្តាហ៍មុន ខណៈដែលអត្រាការប្រាក់លើសញ្ញាប័ណ្ណបានធ្លាក់ចុះបន្តិច។

អត្រាការប្រាក់នៅលើប័ណ្ណរតនាគារ រយៈពេល១០ឆ្នាំស្ថិតក្នុងរង្វង់៣,៩៧ភាគរយ បន្ទាប់ពីបានហក់ឡើង កាលពីសប្តាហ៍មុនដល់៤,០៩ភាគរយ ដែលបានបង្ហាញថាជាការទាក់ទាញគ្រប់គ្រាន់ ដើម្បីទាក់ទាញអ្នកទិញ។

លោក Mary Daly ប្រធានធនាគារកណ្តាល San Francisco កាលពីពេលថ្មីៗនេះ បានរំលឹកឡើងវិញថា “អត្រាការប្រាក់នឹងត្រូវកើនឡើង ប៉ុន្តែកំណត់ស្តង់ដាខ្ពស់ សម្រាប់ប្តូរទៅការដំឡើងអត្រាការប្រាក់ពាក់កណ្តាលពិន្ទុ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here