លោកជំទាវជា សិរីចូលរួមធ្វើបទបង្ហាញស្តីពីសារៈសំខាន់នៃរូបិយវត្ថុ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាកាលពីចុងសប្តាហ៍មុន បានអញ្ជើញចូលរួមជា វាគ្មិនកិត្តិយសធ្វើបទឧទ្ទេសនាមក្រោមប្រធានបទ “សារៈសំខាន់នៃរូបិយវត្ថុ” ជូនសមណៈសិស្សនិងសាស្ត្រាចារ្យពីពុទ្ធិកសកលវិទ្យាល័យចំនួន៣០០អង្គ នៅសាលសន្និសីទចតុមុខ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ក៏បានផ្តល់ការពិភាក្សាពីការផ្តល់សិទ្ធអំណាចជូនដល់ស្រ្តី ស្របពេលទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ជិតឈានចូលមកដល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសិក្ខាសាលានោះ លោកជំទាវបណ្ឌិតបានចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងប្រវត្តិនៃការកកើតប្រាក់រៀល និងសារៈសំខាន់នៃប្រាក់រៀល ព្រមទាំងវិធានការជំរុញការប្រើប្រាស់ប្រាក់រៀល របស់រាជរដ្ឋាភិបាល និងធនាគារជាតិ សំដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែច្រើនថែមទៀត។

តាមរយៈបទឧទ្ទេសនាមស្តីពី “សារៈសំខាន់នៃរូបិយវត្ថុ” សមណៈសិស្សនិងអ្នកចូលរួម បានទទួលការយល់ដឹងកាន់តែច្បាស់ថា ការ​​ប្រើ​ប្រាស់ប្រាក់រៀលតែមួយគត់ នឹងលើកកម្ពស់ប្រសិទ្ធភាពនយោ​បាយរូបិយវត្ថុ និងពង្រឹងអធិបតេយ្យនិងបូរណភាពទឹកដី ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងមោទនភាពជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here