ប្រទេសចិន បន្ទាបគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនមកនៅត្រឹម៥ភាគរយសម្រាប់ឆ្នាំ២០២៣

ដោយៈ សុខុម

ប្រទេសចិនៈ ប្រទេសចិន បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចដ៏ទាបបំផុតមួយរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះមកនៅត្រឹម៥%សម្រាប់ឆ្នាំ២០២៣។ នេះបើយោងតាមនាយករដ្ឋមន្ត្រីចិន លោកលី ខឺឈាង (Li Keqiang) បានប្រកាសអំឡុងសមាជជាតិប្រចាំឆ្នាំនៅទីក្រុងប៉េកាំង។

តួលេខនេះគឺទាបជាងការព្យាករណ៍ ជាមធ្យមរបស់បណ្ដាសេដ្ឋវិទូ ដែលបានឆ្លើយនៅក្នុងការស្ទង់មតិ ធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានបារាំង (AFP) ថា ប្រទេសចិន នឹងសម្រេចបានកំណើនយ៉ាងតិច៥,៥%។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៥ ខែមីនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសចិន បានកំណត់គោលដៅជំរុញ កំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រមាណ៥,៥%សម្រាប់ឆ្នាំ២០២២ ប៉ុន្តែបានខកខានគោលដៅរបស់ខ្លួនឡើយ ជាមួយនឹងឱនភាពប្រមាណ២,៨%។

ការខកខាននៅក្នុងការបំពេញឱ្យបាន តាមគោលដៅកំណត់នេះកើតមានឡើង ខណៈមេដឹកនាំកំពូលៗនៃប្រទេសចិន កំពុងព្យាយាមជៀសវាងការអនុម័ត កញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចធំៗ ដើម្បីជំរុញការងើបឡើងវិញ នៅក្នុងទីផ្សារក្រោយវិបត្តិកូវីដ-១៩ ដែលបានធ្វើឱ្យវិនិយោគិនបាត់បង់ទំនុកចិត្ត និងបង្កស្ថានភាពមិនប្រាកដប្រជានៅក្នុងទីផ្សារអចលនទ្រព្យ។

លោក ចាង ជីវ័យ (Zhang Zhiwei) ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Pinpoint Asset Management Ltd បានលើកឡើងថា “ដោយសារគោលនយោបាយកូវីដ-១៩ ត្រូវបានកែសម្រួល ប្រទេសចិន គ្មានភាពបន្ទាន់ដែលត្រូវអនុម័ត កញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចដ៏ធំនៅជុំមួយទៀតនោះឡើយ”។

សេដ្ឋវិទូរូបនេះបានបន្ថែទៀតថា “ជាការពិតណាស់ យោងលើសកម្មភាពសេដ្ឋកិច្ចកាលពីឆ្នាំមុន កំណើនសេដ្ឋកិច្ចមិនទំនងជាធ្លាក់ចុះក្រោម៥%នោះឡើយ”៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here