សភាពាណិជ្ជកម្មកម្ពុជា​ចូលរួម​កម្មវិធីរ៉ូដ​សូ​សម្រាប់​បោះ​ផ្សាយ​​IPO​ជា​សាធារណៈ​លើក​ដំបូង​របស់ក្រុមហ៊ុន ​បុរី វិមានសំណាង ម.ក

ដោយៈ ម៉ាណា

ភ្នំពេញៈ ឧកញ៉ា អ៊ុន យុទ្ធី សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី រ៉ូដសូ សម្រាប់បោះផ្សាយលើកមូលបត្រកម្មសិទ្ធជាសាធារណៈលើកដំបូង របស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ។

កម្មវិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោកសៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងលោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងកម្មវិធីនេះគឺ ដើម្បីឱ្យអ្នកចូលរួមបានស្វែងយល់អំពីទី១.កាលានុវត្តភាព និងសក្កានុពលនៃផ្សារហ៊ុននៅកម្ពុជា ដែលជាជម្រើសប្រភពទុនមួយបន្ថែមទៀត ក្រៅពីវិស័យធនាគារ ទី២. ការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រសម្រាប់ក្រុមហ៊ុនចុះបញ្ជី និងវិនិយោគ។

ទី៣.និតិវិធីក្នុងការបោះផ្សាយ ក៏ដូចបទពិសោធន៍ជាក់ស្តែង របស់ក្រុមហ៊ុន បុរី វិមានសំណាង ម. ក និងទី៤. ជួយធ្វើអោយមានការកើនឡើង នៃចំនួនក្រុមហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here