ហានិភ័យទីផ្សារអចលនទ្រព្យនៅតែមាន ដែលទាមទារឱ្យមានការប្រយ័ត្នប្រយែងនៅក្នុងគ្រប់គ្រងតម្រូវការ និងការផ្គត់ផ្គង់

សុខុម

សិង្ហបុរី: លោក Desmond Lee រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិនៃប្រទេសសិង្ហបុរី ថ្លែងថា ហានិភ័យចំពោះតម្លៃក្នុងទីផ្សារអចលនទ្រព្យនៅតែមាន ទោះបីជាមានវិធានការរម្ងាប់ស្ថានភាពជ្រួលច្របល់ក្នុងទីផ្សារ និងការឧបត្ថម្ភធនសម្រាប់វិស័យនេះយ៉ាងណាក្ដី។

លោកបានប្រាប់សារព័ត៌មាន CNA កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ចាំបាច់ត្រូវមានការចាត់វិធានការដោយប្រយ័ត្នប្រយែងនៅក្នុងការគ្រប់គ្រងតម្រូវការ និងការផ្គត់ផ្គង់ស្របពេលថ្លៃដើមហក់ឡើង តម្រូវការលំនៅដ្ឋានក៏កើនឡើង រីឯការផ្គត់ផ្គង់មានការរាំងស្ទះដោយសារវិត្តិកូវីដ-១៩។

លោកលើកឡើងបន្ថែមទៀតថា ដើម្បីធានាបាននូវទីផ្សារអចលនទ្រព្យមួយដែលមានភាពធន់ ខណៈរក្សាតម្លៃលំនៅដ្ឋានឱ្យនៅសមរម្យដែលពលរដ្ឋមានលទ្ធភាពទិញ ប្រទេសសិង្ហបុរី បានពិចារណានូវគំរូ (Model) ផ្សេងៗដើម្បីវាស់ស្ទង់តម្រូវការលំនៅដ្ឋាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជារដ្ឋបុរី (ប្រទេសមានតែទីក្រុង) ដ៏តូចមួយដែលមានប្រជាជនរស់នៅជាង៥,៦លាននាក់គិតត្រឹមឆ្នាំ២០២២ និងផ្ទៃដីសរុប៧៣៣គីឡូម៉ែត្រការ៉េ ប្រទេសសិង្ហបុរី ប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើននៅក្នុងការគ្រប់គ្រងតម្រូវការ និងសេចក្ដីប្រាថ្នាចង់បានរបស់ប្រជាជនខ្លួន។

លោក Desmond Lee លើកឡើងថា “ពួកគាត់ចង់បានផ្ទះល្អ ប៉ុន្តែពួកគាត់ក៏ចង់បានអ្វីផ្សេងៗទៀតនៅក្នុងជីវិតផងដែរ ដូចជាពួកគាត់ចង់បានកន្លែងដែលមានធម្មជាតិបៃតង ពួកគាត់ចង់ឱ្យកន្លែងចាស់ៗទាំងអស់ត្រូវបានអភិរក្ស ជាពិសេសកន្លែងដែលអនុស្សាវរីយ៍ដ៏មានតម្លៃរបស់ជាតិ។ ដូច្នេះហើយ ពួកគាត់ពិតជាមានការរំពឹងទុកខ្ពស់ណាស់ចំពោះសិង្ហបុរី”។

លោកបានបន្ថែមទៀតថា “ហើយយើងចង់បំពេញតាមសេចក្តីប្រាថ្នាចង់បានទាំងនោះរបស់ពួកគាត់ ហើយការសន្ទនាឥតឈប់ឈរជាមួយពលរដ្ឋសិង្ហបុរី អំពីការដោះដូរពាណិជ្ជកម្មដែលយើងត្រូវគ្រប់គ្រងដើម្បីបំពេញបានតាមសេចក្តីប្រាថ្នាចង់បាន ដែលកំពុងកើនឡើងនៅលើប្រទេសដែនកោះដ៏តូចរបស់យើងនេះ គឺជាការងារបន្តដែលកំពុងដំណើរការ”៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here