ការត្រលប់មកវិញយឺតៗនៃភ្ញៀវទេសចរណ៍ចិន ធ្វើឱ្យការងើបឡើងវិញនៃវិស័យសណ្ឋាគារជប៉ុនជាប់គាំង

ដោយ: គង់ លាងហួរ

តូក្យូ: ការស្ទុះងើបឡើងវិញនៃឧស្សាហកម្ម បដិសណ្ឋារកិច្ចជប៉ុនពីជំងឺកូវីដ-១៩ បានជាប់គាំង ទោះបីជាមានការលើកទឹកចិត្តក្នុងការធ្វើដំណើររបស់រដ្ឋាភិបាល និងការកើនឡើងនៃភ្ញៀវទេសចរបរទេសក្តី ខណៈអ្នកដំណើរមកពីប្រទេសចិនត្រឡប់មកវិញយឺតសន្សឹមៗ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវអាមេរិកSTR បានឱ្យដឹងថា អត្រាស្នាក់នៅជាមធ្យម របស់ប្រទេសជប៉ុន សម្រាប់បន្ទប់សណ្ឋាគារបានដាំក្បាលចុះ១០ពិន្ទុ មកនៅត្រឹម៦៤,២ភាគរយ សម្រាប់ខែមករា  ដោយបានធ្លាក់ចុះក្រោម៧០ភាគរយ ជាលើកដំបូងចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការគ្រប់គ្រងព្រំដែនរបស់ជប៉ុន សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន ត្រូវបានបន្ធូរបន្ថយកាលពីថ្ងៃពុធថ្មីៗនេះ ដោយបញ្ចប់តម្រូវការធ្វើតេស្តរកកូវីដចំពោះភ្ញៀវទេសចរទាំងអស់។

ទោះបីជាយ៉ាងនេះក្តី វា​ទំនង​ជា​នឹង​ត្រូវ​ចំណាយ​ពេល​មួយ​រយៈ​ មុន​ពេល​ដែលភ្ញៀវ​ទេសចរ​ពី​ចិន​ ដី​គោក​ត្រឡប់​មក​វិញ​។ នេះ​បើ​យោង​តាម​តំណាងរបស់ក្រុមហ៊ុន Seibu Prince Hotels Worldwide។

យោងតាមលោក Shiori Sakurai អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅSTR បានឱ្យដឹងថា អត្រាស្នាក់នៅមាននិន្នាការទាបនៅក្នុងខែមករា។  ទោះ​ជា​បែប​នេះ​ក្ដី ការ​ងើប​ឡើង​វិញ​ហាក់​ដូច​ជា​បាត់​បង់​សន្ទុះ។

កត្តាដ៏ស៊ីជម្រៅធំមួយ ដែលបណ្តាលឱ្យមានការធ្លាក់ចុះនេះ គឺការត្រលប់មកវិញញយឺតៗ នៃភ្ញៀវទេសចរចិន ដែលបង្កើតបានប្រ ហែល៣០ភាគរយ នៃភ្ញៀវទេសចរសរុប ចូលមកប្រទេសជប៉ុននៅមុនវិបត្តិកូវីដ-១៩។

យោងតាមអង្គការទេសចរណ៍ជាតិជប៉ុនបានឱ្យដឹងថា ចាប់តាំងពីរដ្ឋាភិបាលបានបន្ធូរបន្ថយ វិធានការព្រំដែនក្នុងខែតុលា ចំនួនភ្ញៀវទេសចរ ទៅកាន់ប្រទេសជប៉ុនបាននឹងនរឡើងវិញ នៅក្នុងខែមករាដោយឈានដល់៥៦ភាគរយ នៃកម្រិតខែមករា ឆ្នាំ២០១៩ ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរមក​ពី​ប្រទេស​ចិន​ បានធ្លាក់ចុះ៩៦ភាគរយ ធៀបនឹងខែ​មករា ឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here