វិស័យ​ផលិតកម្ម​នៅក្នុងប្រទេស​ថៃ​បាន​ហក់ឡើងខ្លាំងបន្ថែម​ទៀត​ក្នុង​ខែ​កុម្ភៈ

ដោយ: គង់ លាងហួរ
បាងកក: យោងតាមការស្ទង់មតិមួយបានបង្ហាញឱ្យដឹងថា វិស័យផលិតកម្មរបស់ប្រទេសថៃបានកើនឡើងក្នុងល្បឿនកាន់តែលឿនក្នុងខែកុម្ភៈ ខណៈដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះបានឡើងសន្ទុះ។

យោងតាមក្រុមហ៊ុន S&P Global បានឱ្យដឹងថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់ប្រទេសថៃបានកើនឡើងសម្រាប់ខែទី៣រហូតដល់៥៤,៨ ក្នុងខែកុម្ភៈ ដែលជាកម្រិតខ្ពស់បំផុតទីពីរនៅលើកំណត់ត្រា ពោលគឺកើនឡើងពី៥៤,៥ ដែលបានចុះបញ្ជីកាលពីមួយខែមុន និងជាសញ្ញានៃការកែលម្អសុខភាពនៅក្នុងវិស័យផលិតកម្មរបស់ប្រទេសនេះ។

តួលេខសន្ទស្សន៍ PMI ដែលលើសពី៥០ បង្ហាញពីការពង្រីកនៃវិស័យផលិតកម្ម ខណៈពេលដែលតួលេខសន្ទស្សន៍ PMI ទាបជាង៥០តំណាងឱ្យការធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Jingyi Pan នាយករងផ្នែកសេដ្ឋកិច្ចប្រចាំនៅក្រុមហ៊ុន S&P Global Market Intelligence បានមានប្រសាសន៍ថា លក្ខខណ្ឌតម្រូវការកាន់តែប្រសើរឡើងបានគាំទ្រដល់កំណើនកំណត់ត្រាក្នុងផលិតកម្ម បើទោះបីជាក្រុមហ៊ុននានាបានធ្វើការជាចម្បងតាមរយៈការបញ្ជាទិញដែលជាប់គាំង ខណៈការពង្រីកការបញ្ជាទិញថ្មីនៅតែមានកម្រិតមធ្យមយ៉ាងណាក្តី។

លោកស្រីបានបន្តថា ឧបសគ្គនៃការផ្គត់ផ្គង់នៅតែជាបញ្ហាដ៏អូសបន្លាយ ខណៈអតិផរណាតម្លៃធាតុចូលបានកើនឡើង ដែលឆ្លុះបញ្ចាំងពីសម្ពាធតម្លៃកាន់តែខ្ពស់សម្រាប់ក្រុមហ៊ុនផលិតរបស់ប្រទេសថៃ។

លោកស្រីបានបន្ថែមថា “ទំនុកចិត្តអាជីវកម្មជាទូទៅបានកើនឡើង ប៉ុន្តែអ្វីដែលសំខាន់នោះគឺការធ្វើឱ្យលក្ខខណ្ឌតម្រូវការមានភាពប្រសើរឡើងបន្ថែមទៀត រួមទាំងតម្រូវការពីបរទេស ដើម្បីរក្សាបាននូវលទ្ធផលដ៏រុឹងមាំដែលកំពុងដំណើរការ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here