រដ្ឋាភិបាលថៃអនុម័តថវិកា២១៥លានដុល្លារដើម្បីដោះស្រាយការធ្លាក់ថ្លៃដំណាំកៅស៊ូសម្រាប់ជួយកសិករ

ដោយ: គង់ លាងហួរ

បាងកក: គណៈរដ្ឋមន្ត្រីថៃបានអនុម័ត ទឹកប្រាក់ចំនួន៧,៦ពាន់លានបាត(ប្រហែល២១៥លានដុល្លារ) ដើម្បីធានាតម្លៃកៅស៊ូសម្រាប់កសិករដែលបានចុះបញ្ជីចំនួន១,៦លាននាក់។

គណៈរដ្ឋមន្ត្រីបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាត់ការនេះ គឺជាដំណាក់កាលទី៤ នៃកម្មវិធីដែលកំពុងដំណើរការ ហើយសន្យាថានឹងមានការបំបែកពី 40-60 លើប្រាក់ចំណូល រវាងអ្នកកាប់កៅស៊ូ និងម្ចាស់ចម្ការរៀងៗខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធានាតម្លៃសម្រាប់រដូវកាលឆ្នាំ២០២២ -២០២៣គ្របដណ្តប់លើកសិករដាំកៅស៊ូចំនួន១,៦លាននាក់ ជាមួយនឹងផ្ទៃដីដាំកៅស៊ូចំនួន១៨,២លានរ៉ៃ។

យោង​តាម​គណៈកម្មាធិការ​ជាតិ​កៅស៊ូ​បាន​ឲ្យ​ដឹង​ថា ​ចំនួន​សរុប ម្ចា ស់​ចម្ការ និង​កសិករ​ជួល​មាន​ចំនួន១,៣៧លាន​នាក់ ដោយ​មាន​អ្នក​កាប់​កៅស៊ូចំនួន២៣១.៥១៤នាក់។ គម្រោង​សម្រាប់​កសិករ​ផ្តល់​សំណង​ ប្រសិ នបើ​តម្លៃ​ទីផ្សារ​កៅស៊ូ​ធ្លាក់​ចុះ​ក្រោម​តម្លៃ​គោល។

កសិករត្រូវបានផ្តល់ជូនការធានាតម្លៃ អតិបរមា៦០បាតក្នុងមួយគីឡូក្រាមសម្រាប់បន្ទះកៅស៊ូឆៅ តម្លៃ៥៧បាតក្នុងមួយគីឡូក្រាមសម្រាប់ជ័រកៅស៊ូរាវ និង២៣បាតក្នុងមួយគីឡូក្រាមសម្រាប់ជ័រដុំ ដែលកំណត់ត្រឹម២៥រ៉ៃក្នុងមួយគ្រួសារ។ កម្មវិធីនេះត្រូវបានគ្រប់គ្រង ដោយធនាគាររដ្ឋសម្រាប់កសិកម្ម និងសហករណ៍កសិកម្ម។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍នាពេលថ្មីៗនេះថា “ការដោះស្រាយការធ្លាក់ថ្លៃដំណាំ នៅតែជាអាទិភាពមួយ ខណៈដែលរដ្ឋាភិបាល កំពុងព្យាយាមរកដំណោះស្រាយដ៏ល្អបំផុត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here