ប្រទេសចិន​និយាយ​ថា​ ការ​ស្ទុះ​ងើប​ឡើងវិញនៃសេដ្ឋកិច្ច​របស់​ខ្លួន ​នៅ​តែ​មិនទាន់រឹង​មាំ

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ឱ្យដឹងថា ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា មូលដ្ឋានគ្រឹះ នៃការស្ទុះងើបសេដ្ឋកិច្ចរបស់ខ្លួន មិនទាន់រឹងមាំនៅឡើយទេ ហើយកត្តាដែលមិននឹកស្មានដល់ផ្សេងៗ អាចនឹងកើតឡើងគ្រប់ពេលវេលា។

នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអភិវឌ្ឍន៍របស់ប្រទេសនេះ នៅតែប្រឈមមុខនឹងសម្ពាធចំនួន៣ រួមទាំងការធ្លាក់ចុះនៃតម្រូវការ វិបត្តិនៃការផ្គត់ផ្គង់ និងការរំពឹងទុកចុះខ្សោយ។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញផ្សាយនៅក្នុងសម័យប្រជុំពេញអង្គលើកទី២ នៃគណៈកម្មាធិការកណ្តាលរបស់បក្សកុម្មុយនីស្តចិន (CPC) ដែលបានរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈដល់ថ្ងៃទី២៨ ខែកុម្ភៈ។

សមាជិកគណៈកម្មាធិការកណ្តាលជាង២០០នាក់ បានពិភាក្សាលើសេចក្តីព្រាង កំណែទម្រង់ចំពោះគណបក្ស និងអង្គការរដ្ឋ ដែលនឹងត្រូវពិនិត្យ នៅក្នុងសមាជប្រជាជនជាតិលើកទី១៤ (NPC) នាពេលខាងមុខ។

គណៈកម្មាធិការកណ្តាល ក៏បានអនុម័តលើបញ្ជីរាយនាមបេក្ខជនជាអ្នកដឹកនាំ ដែលត្រូវផ្តល់អនុសាសន៍ នៅក្នុងសម័យប្រជុំដំបូងនៃសភានាពេលខាងមុខផងដែរ។

សមាជប្រជាជន NPC លើកទី១៤ ជាកិច្ចប្រជុំប្រចាំឆ្នាំរបស់សភា ដែលគណៈប្រតិភូរាប់ពាន់នាក់ មកពីទូទាំងប្រទេសចិន នឹងមកចូលរួមប្រ​មូលផ្តុំគ្នានៅក្នុងរដ្ឋធានីប៉េកាំងនៃប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here