សភាជាន់ទាបជប៉ុន អនុម័តកញ្ចប់ថវិកាជាតិរហូតដល់ទៅ៨៣៣ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣

ដោយៈ សុខុម

តូក្យូ: សភាជាន់ទាបនៃប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ បានអនុម័តកញ្ចប់ថវិកាជាតិ រហូតដល់៨៣៣ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០២៣ ខណៈប្រទេសនេះ កំពុងប្រឈមនឹងវិបត្តិថ្លៃចំណា​យជីវភាព និងការគំរាមកំហែងផ្នែកសន្តិសុខ ពីបណ្ដាប្រទេសជិតខាងរបស់ខ្លួន។

ថវិកានេះរួមបញ្ចូលផងដែរ នូវចំនួន៥០ពាន់លានដុល្លារអាមេរិក សម្រាប់ចំណាយលើវិស័យការពារជាតិ ដើម្បីពង្រឹងការការពារជាតិទប់ទល់នឹងការគំរាមកំហែង ដែលបង្កឡើងដោយប្រទេសចិន កូរ៉េខាងជើង និងរុ  ស្ស៊ី និងចំនួន២៧០ពាន់លានដុល្លារអាមេរិក សម្រាប់ការចំណាយលើសន្តិសុខសង្គម ដែលជាការចំណាយដ៏ធំបំផុតមិនធ្លាប់មាន ស្របពេលចំនួនមនុស្សចាស់ បានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសនេះ។

បន្ទាប់ពីការអនុម័តដោយសភាជាន់ទាប សភាក្រុមប្រឹក្សានឹងចាប់ផ្តើមបើកកិច្ចពិភាក្សារបស់ខ្លួន ប៉ុន្តែវាមិនចាំបាច់ដាច់ខាតទាល់តែមានការអនុម័តពីសភាជាន់ខ្ពស់នោះឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កញ្ចប់ថវិកានេះ នឹងមានប្រសិទ្ធភាពអនុវត្តន៍ ដោយស្វ័យប្រវត្តិក្នុង     រយៈពេល៣០ថ្ងៃ បន្ទាប់ពីត្រូវបានបញ្ជូនទៅសភាជាន់ខ្ពស់។

ឆ្នាំសារពើពន្ធ២០២៣ គឺជាឆ្នាំដំបូងនៃកម្មវិធីកសាងប្រព័ន្ធការពារជាតិរយៈពេល៥ឆ្នាំ ដែលត្រូវបានអនុម័តកាលពីចុងឆ្នាំ២០២២ ដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Fumio Kishida ដែលត្រូវបានព្យាករណ៍ថានឹងចំណាយអស់៣១៥ពាន់លានដុល្លារអាមេរិក ដោយកើនឡើងជាង៥០%បើធៀបនឹងផែនការ៥ឆ្នាំបច្ចុប្បន្ន។

រដ្ឋាភិបាលជប៉ុន នឹងប្រើប្រាស់ចំណូលមិនមែនបានពីពន្ធ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការចំណាយលើវិស័យការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ២០២៣ រាប់ចាប់ពីខែមេសាខាងមុខ។

រដ្ឋាភិបាលមានផែនការប្រមូលមូលនិធិចាំបាច់នានា តាមរយៈការដំឡើងពន្ធសាជីវកម្ម ពន្ធលើប្រាក់ចំណូល និងពន្ធលើថ្នាំជក់គិតចាប់ពីសារពើពន្ធ២០២៤ ឬក្រោយនេះ ប៉ុន្តែមិនទាន់មានសេចក្ដីលម្អិត និងពេលវេលាជាក់លាក់នៃការអនុវត្តនៅឡើយទេ៕ Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here