មន្រ្តីជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំពិសេសនៃគណៈកម្មាធិកាចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន កាណាដា

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រដ្ឋ សារ៉ាវុធ និងជាប្រធានក្រុមចរចាតំណាងកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- កាណាដា(Special ACAFTA TNC)។

កិច្ចប្រជុំនព បានធ្វើឡើងនៅសណ្ឋាគារ The Trans Luxury ទីក្រុងបានឌុង នៃប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំពិសសនេះដឹកនាំដោយ លោកស្រី Dina Kurniasari ប្រ​ធា​ននាយកដ្ឋានចរចាអាស៊ាន នៃអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី និងមានការចូលរួមពីប្រធានក្រុមចរចា (ACAFTA TNC) ពីបណ្តារដ្ឋសមាជិកអាស៊ានទាំង១០ និងកាណាដា រួមទាំងមន្រ្តីលេខាធិការដ្ឋានអាស៊ានផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានគណៈប្រតិភូតំណាងកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើ​រ ចំពោះប្រទេសឥណ្ឌូនេស៊ី សម្រាប់ការទទួលរៀបចំកិច្ចប្រជុំនេះ ដែលប្រព្រឹត្តទៅយ៉ាងរលូន នៅទីក្រុងបាឌុង ប្រទេសឥណ្ឌូនេស៊ី។

លោករដ្ឋ​ សារ៉ាវុធ បានស្នើឲ្យអាស៊ាន ប្រកាន់ជំហររបស់ខ្លួនលើឯកសារ non-paper របស់អាស៊ាន ដែលនឹងត្រូវដាក់ជូនឲ្យភាគីកាណាដាពិចារណា ដោយគ្របដណ្តប់លើវិស័យចំនួនបី ដែលមានការទំនាក់ទំនងជាមួយការធ្វើពាណិជ្ជកម្ម រួមមាន បរិស្ថាន (Environment) ការងារ (Laour) និងពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន(Inclusive Trade)។ ឯកឧត្តម រដ្ឋ សារ៉ាវុធ បានស្នើឲ្យបណ្តាសមាជិកអាស៊ានទាំអស់ ប្រកាន់ជំហរលើឯកសារ non-paper របស់អាស៊ានដែលនឹងត្រូវដាក់ជូនភាគីកាណាដាពិចារណា ក្នុងនោះរួមមានជំពូកស្តីពី បរិស្ថាន (Environment) ការងារ (Trade in Laour) និងពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន (Inclusive Trade)។

លោករដ្ឋលេខាធិការ ក៏បានស្នើឲ្យអាស៊ានគួរបង្កើត ក្រុមការងារជំនា​ញលើបញ្ហាទាំងបីនេះ ដើម្បីឲ្យក្រុមការងារជំនាញនីមួយៗ ពិនិត្យ ពិភា​ក្សាល្អិនល្អន់ និងលើកជាមតិយោបល់ស្នើសុំ ការសម្រេចពីគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន- កាណាដា ។

អង្គប្រជុំបានសំដែងនូងការគាំទ្រ ដល់ការលើកទ្បើងរបស់ភាគីកម្ពុជា។

អង្គប្រជុំបានស្វាគមន៍នូវជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដែលផ្តល់ដោយភាគីកាណាដា ក្នុងការកសាងសមត្ថភាព និងគម្រោងនានារបស់អាស៊ាន ពិសេសចំពោះ កម្ពុជា ទ្បាវ និងមីយ៉ាន់ម៉ា។

អាស៊ាន និងកាណាដាបានប្តេជ្ញាចិត្ត នឹងខិតខំជជែកពិភាក្សាកំរិតថ្នាក់ឧត្តមមន្រ្តីសេដ្ឋកិច្ច ដើម្បីឆ្ពោះទៅការសម្រេចបាន នូវគោលការណ៍ឯកភាពរួម ក្នុងការចាប់ផ្តើមការចរចាលើអត្ថបទ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នេះដែលជាសមិទ្ធផលថ្មីមួយទៀតរបស់អាស៊ាន ក្នុងការបង្កើតទីផ្សារ និងដៃគូរពាណិជ្ជកម្មថ្មីបន្ថែមទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here