ថ្នាក់ដឹកនាំក្រសួងសាធារណៈការរៀបចំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការដឹកនាំ និងសម្របសម្រួលការងារសហរដ្ឋអាមេរិក

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ លោកវ៉ាស៊ីម សុរិយា អនុរដ្ឋលេខាធិការ តំណាងលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការដឹកនាំ និងសម្របសម្រួលការងារជាមួយនាយកដ្ឋានដឹកជញ្ជូន នៃសហរដ្ឋអាមេរិក។

កិច្ចប្រជុំលើកទី១នេះធ្វើឡើង ដើម្បីពិនិត្យមើលការកំណត់កម្មវត្ថុ និងវិស័យអាទិភាព និងទិសដៅការងារសម្រាប់អនុវត្តបន្ត សម្រាប់កិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋានដឹកជញ្ជូន នៃសហរដ្ឋអាមេរិក ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងសមាជិកសមាជិកានៃគណៈកម្មការជាច្រើនរូប។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងស្នើឱ្យអគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពជំនាញនីមួយៗ កំណត់កម្មវត្ថុ និងវិស័យអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការ ជ្រើសរើសប្រធានបទគន្លឹះជាអាទិភាពសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន និងរៀបចំជាឯកសារទស្សនទានសំណើគម្រោង ទៅតាមតម្រូវការចាំបាច់ ដើម្បីផ្ញើជូន និងត្រៀមប្រជុំជជែកពិភាក្សា ជាមួយនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក (DOT)នាពេលខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកវ៉ាស៊ីម សូរិយា អនុរដ្ឋលេខាធិការ បានចង្អុលបង្ហាញអំពីចំណុចពាក់ព័ន្ធនឹងការកំណត់វិស័យទាំង៩ ការកំណត់របៀងសេដ្ឋកិច្ចតំបន់អាទិភាពទាំង៩ និងវិធីសាស្រ្តគំរូ ដែលមានក្នុងរបាយការណ៍សិក្សារៀបចំឡើង ដោយនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក (DOT) និងឯកសារសិក្សាសំខាន់ៗ និងឯកសារយោងចាំបាច់មួយចំនួន សម្រាប់ធ្វើជាមូលដ្ឋានក្នុងការរៀបចំជាវិស័យអាទិភាព និងទស្សនទាន ឬសំណើគម្រោង ដូចជម្រាបជូនខាងដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here