រដ្ឋាភិបាលកូរ៉េ​ប្តេជ្ញា​ជំរុញ​ការ​វិនិយោគ​បរទេស​បន្ថែម​ទៀត​ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលសកលនៃការច្នៃប្រឌិត

ដោយ: គង់ លាងហួរ

សេអ៊ូល: រដ្ឋាភិបាលកូរ៉េគ្រោងផ្តល់ការលើកទឹកចិត្ត បន្ថែមទៀតដល់ធុរកិច្ចក្រៅប្រទេស ដែលបណ្តាក់ទុនក្នុងឧស្សាហកម្មលំដាប់ខ្ពស់ ខណៈប្រទេសនេះ មានគោលបំណងទាក់ទាញការវិនិយោគ បន្ថែមទៀតចំពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។

រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Ahn Duk-geun បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅមុនកិច្ចប្រជុំជា មួ យអង្គការពាណិជ្ជកម្មបរទេសថា “ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងចែករំលែកចក្ខុវិស័យរបស់ខ្លួន ដើម្បីក្លាយជាមជ្ឈមណ្ឌលសកល នៃការច្នៃប្រឌិត”។

លោក Ahn Duk-geun បានមានប្រសាសន៍ថា “យើងមានគម្រោងគាំទ្រសកម្មភាព អាជីវកម្មរបស់ធុរកិច្ចបរទេស ដែលបានវិនិយោគនៅទីនេះដោយជឿជាក់លើប្រទេសកូរ៉េខាងត្បូង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍បន្តថា “កូរ៉េក៏នឹងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការកែប្រែវិធានការគាំទ្រ និងកែលម្អបរិយាកាសវិនិយោគ ដើម្បីជំរុញការវិនិយោគបរទេសបន្ថែមទៀត ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចផងដែរ”។

ទន្ទឹមនឹងនោះ ជនបរទេសធ្លាប់បានសន្យាថា នឹងបោះទុនវិនិយោគចំនួន៣០,៤៥ពាន់លានដុល្លារនៅទីនេះ ក្នុងឆ្នាំ២០២២ កើនឡើង៣,២ភាគរយធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមទិន្ន ន័យរបស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានបង្ហាញកាលពីខែមុន។

ក្រសួងពាណិជ្ជកម្មបានអះអាងថា ប្រទេសកូរ៉េនឹងបន្តធ្វើឱ្យទីផ្សារកាន់តែងាយស្រួល សម្រាប់វិនិយោគិនក្រៅប្រទេស តាមរយៈការផ្តល់នូវព័ត៌មានផ្លូវច្បាប់ជាភាសាអង់គ្លេស ក៏ដូចជា ពង្រីកទំនាក់ទំនងជាមួយក្រុមហ៊ុនបរទេសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here