ក្រសួងកសិកម្មកសាងការសហការរវាងកសិករដើម្បីចូលទីផ្សារ

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ លោកបណ្ឌិត យ៉ង សាំងកុមារ បានចូលរួមការជួបជុំរបស់តំណាងសហគមន៍ កសិករអ្នកផលិតស្រូវចំនួន១២ សហគមន៍មកពី៧ខេត្ត ដែលមានសមាជិកកសិករផលិតស្រូវចំនួន២១៦១នាក់ ដើម្បីរៀបចំបង្កេីតសហភាពសហគមន៍កសិកម្មអ្នកផលិតស្រូវ។

ការជួបជុំនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៣ កុម្ភៈកន្លងមកនេះ នៅទីរួមខេត្តកំពង់ធំ ដែលរៀបចំដោយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដោយសហការជាមួយ អង្គការ DGRV (សហព័ន្ធសហករណ៍អាល្លឺម៉ង់)។

លោកបណ្ឌិតយ៉ង សាំងកុមារ បានបង្ហាញពីការគាំទ្រដល់ការរៀបចំ ឲ្យមានសហភាពសហគមន៍កសិកម្ម អ្នកផលិតស្រូវ និងចូលរួមចំណែកដល់ការរៀបចំ ឲ្យមានផែនការផលិតស្រូវឲ្យបានច្បាស់លាស់ ក្នុងការផ្សារភ្ជាប់មកទីផ្សារ តាមរយ:កិច្ចសន្យាកសិកម្ម និងលើកទឹកចិត្តធ្វើការពង្រីកចំនួនសមាជិកឲ្យបានច្រើនថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា សហគមន៍មានផែនការរៀបចំសន្និបាត បង្កើតសហភាពសហគមន៍នៅខែមេសាខាងមុខនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here