ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានសម្បទានសម្រាប់ប្រព័ន្ឋចម្រោះទឹកកខ្វក់នៅខេត្តសៀមរាប

 

    ដោយៈ គង់ ម៉ាលីនណា

       សៀមរាបៈ  កិច្ចប្រជុំពិភាក្សាលើស្ថានភាពបច្ចុប្បន្ន និងដំណើរការរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ខេត្តសៀមរាប ក្នុងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទាន សម្បទានរបស់ធនាគារពិភពលោក (World Bank)។

កិច្ចប្រជុំនេះដឹកនាំដោយ លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងទឹកជញ្ជូន បាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នភាពរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ខេត្តសៀមរាប ក្នុងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង តំណាងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រធាន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំបានផ្តោតជាសំខាន់លើការពិភាក្សាលើចំណាយ និងចំណូលរបស់អង្គភាពលូទឹកក្នុងស្ថានភាពមុន និងក្នុងកំឡុងពេលការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងស្ថានភាពក្រោយ ពេលមានភាពធូរស្បើយពី ជំងឺកូវីដ-១៩ផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការប្រធានអង្គប្រជុំ បានស្នើឱ្យអង្គប្រជុំពិនិត្យបន្ថែម លើឯកសារពាក់ព័ន្ធមួយចំនួនរួមមាន៖ ប្រកាសលេខ.៣៩៣ សក.ប្រក និងប្រកាសលេខ.១៩០ ប្រក. សក.បធ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដែល មានការិយាល័យចំណុះមន្ទីរ និងអង្គភាពក្រោមឱវាទ ជាពិសេសផ្តោតលើមុខងារ និងភារកិច្ចការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ និងអង្គភាពលូទឹក និងស្ថានីយចម្រោះសំអាតទឹកកាកសំណល់។

លោករស់ វណ្ណាបានណែនាំ និងផ្តល់អនុសាសន៍ដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ឱ្យពង្រឹងស្ថាប័ន និងធនធានមនុស្សលើវិស័យគ្រប់គ្រងប្រព័ន្ធលូ សំណល់ភក់ ស្ថានីយចម្រោះទឹកកខ្វក់ ជាពិសេសពង្រឹងការផ្តល់សេវាអនាម័យ ដែលមានចរិតជាអាជីវកម្ម។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ជាអង្គភាពជំនាញមូលដ្ឋាននៅថ្នាក់ក្រោមជាតិ ស្ថិតក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន មានភារកិច្ចអនុវត្ត និងអន្តរាគមន៍ជាបន្ទាន់លើការសាងសង់ ជួសជុលថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធលូបង្ហូរ ស្ថានីយចម្រោះទឹកកខ្វក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here