បំណុលរបស់ប្រទេសហ្វីលីពីនធ្លាក់ចុះដល់២៤៨,៧ពាន់លានដុល្លារ នៅចុងឆ្នាំ២០២២

ដោយ: គង់ លាងហួរ

ម៉ានីល: យោងតាមការិយាល័យរតនាគារហ្វីលីពីន បានឱ្យដឹងថា បំណុលរបស់ប្រទេសហ្វីលីពីន បានធ្លាក់ចុះមកត្រឹម១៣,៤២ពាន់ពាន់លានប៉េសូ (២៤៨,៧៣ពាន់លានដុល្លារអាមេរិក) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមួយផ្នែកបណ្តាលមកពីការឡើងថ្លៃ នៃតម្លៃប្រាក់ប៉េសូ ធៀបនឹងប្រាក់ដុល្លារអាមេរិក។

ការិយាល័យរតនាគារហ្វីលីពីនបានបន្តថា អនុបាតបំណុលធៀបទៅនឹងផលិតផលក្នុងស្រុក សរុបរបស់ប្រទេសហ្វីលីពីន ស្ថិតក្នុងរង្វង់៦០,៩ភាគរយ នៅចុងឆ្នាំ២០២២ ដែលប្រសើរឡើងពី៦៣,៧ភាគរយ នៅចុងខែកញ្ញា ឆ្នាំ២០២២ និងទាបជាងគោលដៅ៦១,៨ភាគរយ ដែលបានបង្ហាញនៅក្នុងក្របខ័ណ្ឌសារពើពន្ធរយៈពេលមធ្យម។

ការិយាល័យខាងលើបានបញ្ជាក់ថា “កត្តានេះឆ្លុះបញ្ចាំងពីការខិតខំយ៉ាងជាប់លាប់ ក្នុងការជំរុញនិរន្តរភាពបំណុល តាមរយៈសាច់ប្រាក់ប្រក បដោយការប្រុងប្រយ័ត្ន និងការគ្រប់គ្រងបំណុល ដែលគាំទ្រដោយកំណើនសេដ្ឋកិច្ចឡើងវិញ” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់ខែធ្នូ ឆ្នាំ២០២២ ការិយាល័យរតនាគារហ្វីលីពីន បានរាយការណ៍ថា “បំណុល ដែលមិនទាន់ទូទាត់សងសរុប បានថយចុះ១,៧ភាគរយ ធៀបនឹងកម្រិតចុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារឥទ្ធិពលនៃការហក់ឡើងថ្លៃរូបិយប័ណ្ណក្នុងស្រុក”។

នៅក្នុង​ចំណោម​ភាគហ៊ុន​បំណុល​សរុប ក្នុងនោះ៣១,៣៨ភាគរយ​ ត្រូវ​បាន​ខ្ចីមកពីប្រភព​ខាង​ក្រៅ ខណៈបំណុលចំនួន៦៨,៦២ភាគរយ​ទៀតជា​កម្ចី​នៅក្នុង​ស្រុក។

យោងតាមការិយាល័យរតនាគារហ្វីលីពីនបានឱ្យដឹងថា បំណុលខាងក្រៅរបស់ប្រទេសនេះ បានកើនឡើង១៨,៣ភាគរយ ចាប់តាំងពីដើមឆ្នាំ២០២២មកម្ល៉េះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here