រដ្ឋាភិបាលចិនអនុម័តគម្រោងវិនិយោគទ្រព្យសកម្មថេរតម្លៃរហូតដល់ជាង២១៨ពាន់លានដុល្លារក្នុងឆ្នាំ២០២២

ដោយ: គង់ លាងហួរ

ប៉េកាំង: អ្នករៀបចំផែនការរដ្ឋរបស់ប្រទេសចិន បានអនុម័តគម្រោងវិនិយោគទ្រព្យសកម្មថេរ ចំនួន១,៤៨ពាន់ពាន់លានយ័ន(២១៨,៣៥ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២២ ដែលនេះជាតម្លៃជិតទ្វេរដងធៀបនឹងឆ្នាំ២០២១។

អ្នកនាំពាក្យគណៈកម្មាធិការកំណែទម្រង់ជាតិ និងអភិវឌ្ឍន៍ជាតិ (NDRC) បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងប៉េកាំងនៅថ្ងៃពុធនេះថា គម្រោងសរុបចំនួន១០៩ ត្រូវបានអនុម័តកាលពីឆ្នាំមុន ហើយគម្រោងភាគច្រើនលើសលប់ ជាវិស័យដឹកជញ្ជូន ថាមពល ការអភិរក្សទឹក និងបច្ចេកវិទ្យាព័ត៌មាន។

ប្រទេសចិនបាននឹងកំពុងបង្កើនការចំណាយ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលបានធ្លាក់ចុះដល់កម្រិតដ៏អាក្រ ក់បំផុតរបស់ខ្លួនមិនធ្លាប់មាន ខណៈផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងត្រឹមតែ៣ភាគរយ ធៀបនឹងឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសចិនធ្លាប់បានកំណត់គោលដៅ GDP ផ្លូវការរបស់ខ្លួនប្រហែល៥,៥ភាគរយ កាលពីដើមឆ្នាំ២០២២។

បើក្រឡេកទៅមើលឆ្នាំ២០២៣នេះវិញ អ្នកនាំពាក្យនៃគណៈកម្មាធិការកំណែទម្រង់ជាតិ និងអភិវឌ្ឍន៍ជាតិ (NDRC) បានកត់សម្គាល់ថា ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែមានភាពស្មុគស្មាញ ដោយសារប្រទេសចិន ត្រូវដោះស្រាយជាមួយនឹងការធ្លាក់ចុះ នៃតម្រូវការ ការប៉ះទង្គិចសង្វាក់ផ្គត់ផ្គង់ និងភាពចលាចលនៅក្នុងសេដ្ឋកិច្ច ពិភពលោក។

ក្រុមសេដ្ឋវិទូរំពឹងថា តម្រូវការក្នុងស្រុកនឹងងើបឡើងវិញ បន្តិចម្តងៗ នៅក្នុងប៉ុន្មានខែខាងមុខនេះ ប៉ុន្តែសម្រាប់ត្រីមាសទី១ យើងនឹងនៅតែមើ លឃើញរយៈពេលអន្តរកាលដ៏រង្គោះរង្គើ ដែលយើងអាចមើលឃើញពីការធ្លាក់ចុះជំនួសឱ្យការកើនឡើង។

NDRC បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា “ខ្លួននឹងចាត់វិធានការ ដើម្បីបង្កើនទំហំ និងវិសាលភាពនៃការវិនិយោគ ក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ជាពិសេសពីវិនិយោគិនបរទេសតែម្តង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here