ទំហំពាណិជ្ជកម្មកម្ពុជា-RCEP សម្រេចដល់៣១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២

ដោយ: គង់ លាងហួរ

ភ្នំពេញ: ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្តាប្រទេសសមាជិកភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) សម្រេចដល់៣១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង៤ភាគរយធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញនេះ។

របាយការណ៍នេះបានបន្តថា ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសសមាជិក RCEP មានចំនួន៦,៣៤ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយកើនឡើង៧ភាគរយ ខណៈដែលការនាំចូលពីប្រទេសសមា ជិក RCEP មានចំនួនសរុប២៤,៦៨ពាន់លានដុល្លារ ពោលគឺកើនឡើង៣ភាគរយ។

ប្រទេសដៃគូពាណិជ្ជកម្មកំពូលទាំង៥ របស់ប្រទេសកម្ពុជាក្រោមកិច្ចព្រមព្រៀង RCEP រួមមាន ប្រទេសចិន វៀតណាម ថៃ សិង្ហបុរី និងជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា កំណើនពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសសមាជិកRCEP ផ្សេងទៀតមានកម្រិតមធ្យម ដោយសា រកម្ពុជា និងប្រទេសដទៃទៀត ទើបតែបានជាសះស្បើយពីជំងឺកូវីដ-១៩។

លោក ប៉ែន សុវិជាតិ បានអះអាងថា កតិកាសញ្ញាពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកនេះ នឹងជួយកម្ពុជាបញ្ចប់ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់ខ្លួននៅឆ្នាំ២០២៨ និងសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការប្រែក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក Joseph Matthews សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP បានផ្តល់នូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងលទ្ធផលឈ្នះ -ឈ្នះសម្រាប់ប្រទេសដែលចូលរួមទាំងអស់។

លោកបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua ថា“RCEP មិនត្រឹមតែជួយសម្រួល ដល់លំហូរសេរីនៃពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់ការរួមបញ្ចូល នៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ផងដែរ។

លោកបានបន្ថែមថា “កិច្ចព្រមព្រៀងនេះ នឹង​ជួយ​ទាក់ទាញ​ដល់ប ណ្តាសហគ្រាស​បរទេស ​ឲ្យ​ពង្រីក​វត្តមាន​របស់​ពួកគេ ​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​សមាជិក​ផ្សេងទៀតផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here