​ទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុនកើនឡើងជាង១២ភាគរយជាមួយទំហំទឹកប្រាក់ជិត២០០០លានដុល្លារ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ របាយការណ៍បានបង្ហាញថា ការនាំ​ទំនិញ​ចេញ​ចូល​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ក្នុង​ឆ្នាំ​ ២០២២ មាន​ចំនួន​សរុប​ជិត១,៩៥​ពាន់​លាន​ដុល្លារ កើន​ជាង១២​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​មុន។

ក្នុងចំណោមទំហំពាណិជ្ជកម្មនេះ ការនាំចេញទំនិញពី​កម្ពុជា​ទៅ​ជប៉ុន​មាន​ចំនួន​ជាង ១,១៧​ ពាន់​លាន​ដុល្លារ​។​

​ទិន្នន័យ​ជញ្ជីងពាណិជ្ជកម្ម​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជាឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២២ ការនាំចេញ​-​នាំ​ចូល​ទំនិញ​រវាង​កម្ពុជា និង​ជប៉ុន មាន​ទឹកប្រាក់​សរុប១៩៤៨,០១៩​លាន​ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេងធ្លាប់បានមានប្រ​សាសន៍ថា ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន បាន​កើន​ជា​លំដាប់​ដោយសារ​រដ្ឋាភិបាល​ប្រទេស​ទាំង២ មាន​ទំនាក់ទំនង​ល្អ ហើយ​ចំនួន​ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​ផលិត​ទំនិញ​នាំទៅ​ទីផ្សារ​អន្តរជាតិ រួមទាំង​ទីផ្សារ​ជប៉ុន​ក៏មាន​កាន់តែច្រើន​ផងដែរ​។

លោក​បាន​បន្តថា “ជប៉ុន​ជា​ប្រទេស​មាន​ឧស្សាហកម្ម​រីកចម្រើន និង​ជីវិត​រស់​នៅមានកម្រិត​ខ្ពស់ ដូច្នេះ​កម្ពុជា​អាចមាន​ឱកាស​ច្រើន​ នៅក្នុង​ការនាំ​ទំនិញ​ដែល​ជប៉ុន​មិនសូវ​ផលិត ពិសេស​ផលិតផល​កសិកម្ម​ដែលជា​ប្រភេទ​មុខទំនិញ​ត្រូវ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here