តម្លៃលើទីផ្សាររបស់ក្រុមហ៊ុនលក់ទំនិញប្រណីតដ៏ល្បីល្បាញ LVMH ហក់ឡើងជាង៤០០ពាន់លានដុល្លារ

ដោយៈ សុខុម

អ៉ីតាលី: ប៊្រែន LVMH ដែលខ្មែរនិយមហៅថា LV គឺពិតជាល្បីល្បាញខ្លាំងណាស់ទូទាំងពិភពលោក ដោយសារប៊្រែននេះលក់នូវទំនិញប្រណីតៗរួមមានស្បែកជើង ខ្សែក្រវាត់ សម្លៀកបំពាក់ និងជាពិសេសគឺកាបូប ដោយផលិតផលនីមួយៗមានតម្លៃខ្ទង់ពាន់ ឬសូម្បីឈានដល់រាប់ម៉ឺនដុល្លារទៀតផង។

កាលពីថ្ងៃអង្គារ ទី១៧ ខែមករា ភាគហ៊ុនរបស់ក្រុមហ៊ុនបារាំងមួយនេះបានហក់ឡើងខ្ពស់មិនធ្លាប់មាន ដោយធ្វើឱ្យតម្លៃលើទីផ្សាររបស់វាឈានដល់៤៣៤ពាន់លានដុល្លារជាលើកដំបូង និងក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតប្រចាំតំបន់អឺរ៉ុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មិនខុសគ្នាពីក្រុមហ៊ុន លក់ទំនិញប្រណីតៗផ្សេងទៀត ដែលពឹងផ្អែកខ្លាំងលើប្រទេសចិន ប៉ុន្មាននោះឡើយ គឺក្រុមហ៊ុន LVMH នៅឆ្នាំនេះទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការបើកសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះឡើងវិញយ៉ាងឆាប់រហ័ស។

លោក Angelo Meda ប្រធានផ្នែកភាគហ៊ុន និងជាអ្នកគ្រប់គ្រងផលបត្រនៅក្រុមហ៊ុន Banor SIM ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី បានលើកឡើងថា “ខ្ញុំកំពុងទន្ទឹងរង់ចាំពេលមួយ ដែលតម្លៃលើទីផ្សាររបស់វាឈានដល់៥០០ពាន់លានដុល្លារ”។

ភាគហ៊ុនរបស់ក្រុមហ៊ុននេះ ហក់ឡើងរហូតដល់០,៤% ដោយឡើងដល់៨៦១ដុល្លារក្នុង១ភាគហ៊ុន និងធ្វើឱ្យតម្លៃលើទីផ្សាររបស់ក្រុមហ៊ុននេះកើនឡើងឈានដល់៤៣៤ពាន់លានដុល្លារ។ នេះបើយោងតាមការគណ​នារបស់ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យរបស់ក្រុមហ៊ុនអន្តរជាតិ Refintiv ដែលផ្ដល់ទិន្នន័យទីផ្សារហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក៕  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here